បទៈ ដៃសមុទ្រត្រពាំងរូង
>សូរិយា យាត្រាគងភ្នំ
ហួសទៅហើយ
រៃយំឆ្លើយ នៅត្រើយឯនាយ
ឆ្ងាយពេកក្រៃ
ត្រពាំងរូង អណ្តូងទឹកអើយ
ខ្ញុំអាល័យ
អរគុណនិស្ស័យ
ដឹកដៃឱ្យ ជួបគ្នា
ដើមកោងកាង
ដួលរាលលើ ច្រាំងដៃសមុទ្រ
ទ្រូងរន្ធត់ ស្ទើរផុតដង្ហើម
ផ្តើមស្នេហា
មាន់រងាវ
កញ្ជ្រៀវលាន់ឮ ពេញព្រឹក្សា
ខំស្រវាសង្សារ ឱ្យកើយដៃ..
>សំឡេងស្លឹកចាក
ខ្ញាកភ្ញាក់គួរខ្លាច
រលកកាច
បោកបាច អំណាចទឹកប្រៃ
អូនរងារស្រវារកស្បៃ
នឹកមមៃ
ដល់ដួងព្រៃ ប្រុសថ្លៃចិន្តា..
>ឱ!ខ្យងសោក
គោះស្នូកតាម ទឹកកំពុងស្រក
ខ្លាចខ្លួនខក
ដូចចកក្រៀមស្វិត ផុតទុក្ខា
ស្រឡាំងកាំង
ផ្សែងខ្មៅតិះដៀល ពីព្រេងនាយ
ខំប្តូរប្រាណហួស ពីព្រោះស្នេហា
..ភ្លេង..
>សូរិយា យាត្រាគងភ្នំ
ហួសទៅហើយ
រៃយំឆ្លើយ នៅត្រើយឯនាយ
ឆ្ងាយពេកក្រៃ
ត្រពាំងរូង អណ្តូងទឹកអើយ
ខ្ញុំអាល័យ
អរគុណនិស្ស័យ
ដឹកដៃឱ្យជួបគ្នា
ដើមកោងកាង
ដួលរាលលើ ច្រាំងដៃសមុទ្រ
ទ្រូងរន្ធត់ ស្ទើរផុតដង្ហើម
ផ្តើមស្នេហា
មាន់រងាវ
កញ្ជ្រៀវលាន់ឮ ពេញព្រឹក្សា
ខំស្រវាសង្សារ ឱ្យកើយដៃ..
>សំឡេងស្លឹកចាក
ខ្ញាកភ្ញាក់គួរខ្លាច
រលកកាច
បោកបាច អំណាចទឹកប្រៃ
អូនរងារស្រវារកស្បៃ
នឹកមមៃ
ដល់ដួងព្រៃ ប្រុសថ្លៃចិន្តា..
>ឱ!ខ្យងសោក
គោះស្នូកតាម ទឹកកំពុងស្រក
ខ្លាចខ្លួនខក
ដូចចកក្រៀមស្វិត ផុតទុក្ខា
ស្រឡាំងកាំង
ផ្សែងខ្មៅតិះដៀល ពីព្រេងនាយ
ខំប្តូរប្រាណហួស ពីព្រោះស្នេហា
ខំប្តូរប្រាណហួស ពីព្រោះស្នេហា
ចប់