menu-iconlogo
huatong
huatong
avatar

ចំប៉ាផ្សារលើ

ស៊ិន ស៊ីសាមុតhuatong
mrssenile2huatong
Liedtext
Aufnahmen
ឱកំពង់ឆ្នាំង ជាស្រុកកំណើត

ចំប៉ាល្អឆើយស្រស់ស្រអែមខ្ចី

ខ្ញុំឃើញតាំងពីមិនទាន់ ពេញវ័យ

ដល់អូនដឹងក្តីរូបល្អដាច់គេ។

ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ

ចំប៉ារាងអាយមិនស្មើអូនទេ

រំដួលជើងភ្នំតាមមាត់ទន្លេ

មិនអាចលើកទ្វេល្អលើសស្រីបាន។

ឱលោកយាយទេព្តនៅឯបផ្សារក្រោម

ចែចូវលួងលោមរូបស្រីអោយបាន

មានតែយាយទេជាផ្លូវ ជាស្ពាន

កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ

ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត

ផ្ញើទាំងជីវិតលុះអស់សង្ខារ

ស្រអែមមាសបងកែវកុំដោះសា

រួបរូមស្នេហាជាតិនេះតែមួយ។

ភ្លេង

ឱលោកយាយទេព្តនៅឯបផ្សារក្រោម

ចែចូវលួងលោមរូបស្រីអោយបាន

មានតែយាយទេជាផ្លូវ ជាស្ពាន

កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ។

ចំប៉ាផ្សារលើ សូមផ្ញើរដួងចិត្ត

ផ្ញើរទាំងជីវិតលុះអស់សង្ខារ

ស្រអែមមាសបងកែវកុំដោះសារ

រួបរូមស្នេហាជាតិនេះតែមួយ។

Mehr von ស៊ិន ស៊ីសាមុត

Alle sehenlogo