menu-iconlogo
huatong
huatong
avatar

ទុកឱកាសអោយបងខ្លះបានទេ?

ខេមរៈ សិរីមន្តhuatong
raybarrhuatong
Lyrics
Recordings

ពោល..អូនអេីយ បងមិនដែលបាន

ធ្វេីល្អចំពោះអូនម្តងណាឡេីយ

មិនខ្វល់ថាអូនឈឺចាប់យ៉ាងណា

បងស្តាយណាស់។

ធ្វេីម្តេចទៅទេីបស្រីពៅបំភ្លេចរឿងចាស់

ព្រោះពេលនេះ ផ្ទុយស្រឡះ

បងខុសពីមុន

បងធ្លាប់តែរឹងរូសដាក់អូន

តែពេលនេះបងបែរជ្រាយទុន

ទ្រូងកំហុសធ្វេីខុសពីមុនធ្ងន់ណាស់លេីអូន

អនុស្សាហ៍ទឹកនេត្រាត្រូវធ្លាក់លេីបង

ខំអង្វរពៅនួនល្អងអូនលែងប្រណី

សូមសារភាពបងខុសពិតមែន

តែនោះជាភាពយុវវ័យ

រុញច្រានបងធ្លាក់ក្នុងអវជ័យ

ថ្ងៃនេះទេីបយល់

ទុកឱកាសបងខ្លះបានទេ?

អោយបងបាន កែប្រែជាថ្មី

ទោះជាត្រូវអោយបងក្សិណក្ស័យ

អីលូវ ក៏ព្រម

បងសូមត្រឹមពាក្យលេីកលែងទោស

ព្រមសន្តោសឈប់ស្អប់ខ្ពេីមបង

តេីធ្វេីបានទេស្នេហ៍ស្នងបងសុំប៉ុណ្ណឹង

កាលគ្រាមុន អូនឈឺចាប់ពេក

ស្រក់ទឹកភ្នែកស្ទេីររៀងរាល់ថ្ងៃ

តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃ

មិនប្រណីអូន

ទេីបតែដល់ពេលពៅអស់ចិត្ត

បងបែរគិតអាណិត ចិត្តស្ងួន

វិលវិញមកណានឹមនួនបងសូមថ្នមបី

ពោល..គ្រប់យ៉ាង បងបានយល់អស់ហេីយ

តែបងសុំអូនម្យ៉ាងបានទេ

គឺលេីកលែងទោសអោយបងផង

បានទេ បងដឹងខុសហេីយ។

ទុកឱកាសបងខ្លះបានទេ?

អោយបងបាន កែប្រែជាថ្មី

ទោះជាត្រូវអោយបងក្សិណក្ស័យ

អីលូវ ក៏ព្រម

បងសូមត្រឹមពាក្យលេីកលែងទោស

ព្រមសន្តោសឈប់ស្អប់ខ្ពេីមបង

តេីធ្វេីបានទេស្នេហ៍ស្នងបងសុំប៉ុណ្ណឹង

កាលគ្រាមុន អូនឈឺចាប់ពេក

ស្រក់ទឹកភ្នែកស្ទេីររៀងរាល់ថ្ងៃ

តែឆ្ងល់ណាស់ ឆ្ងល់ចិត្តចង្រៃ

មិនប្រណីអូន

ទេីបតែដល់ពេលពៅអស់ចិត្ត

បងបែរគិតអាណិត ចិត្តស្ងួន

វិលវិញមកណានឹមនួនបងសូមថ្នមបី

ទេីបតែដល់ពេលពៅអស់ចិត្ត

បងបែរគិតអាណិត ចិត្តស្ងួន

វិលវិញមកណានឹមនួនបងសូមថ្នមបី

More From ខេមរៈ សិរីមន្ត

See alllogo
ទុកឱកាសអោយបងខ្លះបានទេ? by ខេមរៈ សិរីមន្ត - Lyrics & Covers