menu-iconlogo
huatong
huatong
avatar

សារភាពស្នេហ៍អ្នកបន្ទាយមានជ័យ

ខេមរៈ សេរីមន្តhuatong
nenalove4uhuatong
Lyrics
Recordings
ខ្ញុំសូមសារភាពរាប់រៀបពាក្យពេចន៍សម្តី

ឆ្លើយប្រាប់ទៅស្រី​ ថាបងបានលួចស្នេហា

ពេលបានជួបអូន ម្តងៗបងញ័រឱរា

មិនដឹងត្រូវធ្វើយ៉ាងណា?

បានជីវាមកថ្នម ក្បែរកាយ..!

សារភាពស្នេហ៍អូន បេះដូងស្ទើរលោតចេញក្រៅ

វង់ភក្រ្តឆោមឆ្លៅ ឱ្យបងមិនចង់ឃ្លាតឆ្ងាយ

បងនៅភ្នំពេញ ឯរូបអូនវិញនៅស្វាយ

អូននៅឆ្ងាយអើយសែនឆ្ងាយ

មិនដឹងឆោមឆាយ មានគូឬនៅ?

បេះដូងលង់ស្នេហ៍

ស្នេហ៍អើយ! កុំបដិសេធ

ថ្ងៃនេះមិនចាំថ្ងៃស្អែក បងសូមចែកបេះដូងពីស្រី

ចិត្តបងស្មោះណាស់ មិនបោកប្រាស់ចិត្តទេថ្លៃ

ស្នេហ៍អ្នកបន្ទាយមានជ័យ

មិនយកស្រី ធ្វើជាល្បែងស្នេហ៍

((((((((((( ភ្លេង )))))))))))

សារភាពស្នេហ៍អូន បេះដូងស្ទើរលោតចេញក្រៅ

វង់ភក្រ្តឆោមឆ្លៅ

អោយបងមិនចង់ឃ្លាតឆ្ងាយ

បងនៅភ្នំពេញ ឯរូបអូនវិញនៅស្វាយ

អូននៅឆ្ងាយអើយសែនឆ្ងាយ

មិនដឹងឆោមឆាយ មានគូឬនៅ?

បេះដូងលង់ស្នេហ៍

ស្នេហ៍អើយ! កុំបដិសេធ

ថ្ងៃនេះមិនចាំថ្ងៃស្អែក បងសូមចែកបេះដូងពីស្រី

ចិត្តបងស្មោះណាស់ មិនបោកប្រាស់ចិត្តទេថ្លៃ

ស្នេហ៍អ្នកបន្ទាយមានជ័យ

មិនយកស្រី ធ្វើជាល្បែងស្នេហ៍

ចិត្តបងស្មោះណាស់ មិនបោកប្រាស់ចិត្តទេថ្លៃ

ស្នេហ៍អ្នកបន្ទាយមានជ័យ

មិនយកស្រី ធ្វើជាល្បែងស្នេហ៍

More From ខេមរៈ សេរីមន្ត

See alllogo