menu-iconlogo
huatong
huatong
avatar

១ខែ ១០ថ្ងៃ

ឆន សុវណ្ណរាជhuatong
neumitehuatong
Lyrics
Recordings
ម្សិលមិញនៅស្នេហ៍ ថ្ងៃនេះអូនប្រែជាស្អប់

ហេតុអ្វីត្រឡប់ ឲ្យទ្រូងចុកចាប់រីងរៃ

ចង់ឲ្យផ្កាយនៅលើមេឃ ជួយសួរពាក្យនេះទៅស្រី

ព្រោះចិត្តចង្រៃ នឹកស្រីតែម្នាក់ឯងរៀងមក

គឺអូនស្នេហ៍គេ មាសមេទុកបងត្រឹមមិត្ត

អូននៅនឹកគិត ទាំងគេធ្លាប់ក្បត់ចិត្តស្រី

បងជាឈ្លើយស្នេហ៍មែនទេ?

មាសមេប្រាប់បងផងថ្លៃ?

ឬមួយក៏ស្រី តាំងចិត្តត្រូវធ្វើបែបនេះ?

នៅចាំបានទេ? ព្រលឹងបងអើយ!

ខ្យល់បក់ល្វើយៗ ទឹកភ្នែកសួរខ្នើយរកស្រី

ធ្លាប់កើយរួមគ្នាពីរអ្នកនឹងបង

តែពេលនេះនួនល្អងប្រែថ្មី

មួយខែ ដប់ថ្ងៃ ស្រីនាងភ្លេចសន្យា

តែបងនៅចាំ ទោះអូនព្យាយាមបំភ្លេច

ផ្ញើរពាក្យឆ្លងកាត់ មេឃាដែលនៅសែនឆ្ងាយ

ថាបងស្នេហ៍អូនរហូត ទោះបេះដូងស្រីជិនណាយ

ដឹងទេឆោមឆាយ ចិត្តកាយបងស្ទើរក្លាយជាខ្យល់

នៅចាំបានទេ? ព្រលឹងបងអើយ!

ខ្យល់បក់ល្វើយៗ ទឹកភ្នែកសួរខ្នើយរកស្រី

ធ្លាប់កើយរួមគ្នាពីរអ្នកនឹងបង

តែពេលនេះនួនល្អងប្រែថ្មី

មួយខែ ដប់ថ្ងៃ ស្រីនាងភ្លេចសន្យា

តែបងនៅចាំ ទោះអូនព្យាយាមបំភ្លេច

ផ្ញើរពាក្យឆ្លងកាត់ មេឃាដែលនៅសែនឆ្ងាយ

ថាបងស្នេហ៍អូនរហូត ទោះបេះដូងស្រីជិនណាយ

ដឹងទេឆោមឆាយ ចិត្តកាយបងស្ទើរក្លាយជាខ្យល់

ដឹងទេឆោមឆាយ ចិត្តកាយបងស្ទើរក្លាយជាខ្យល់

More From ឆន សុវណ្ណរាជ

See alllogo