♫♪♪ ឈឺពេកទើបយំ ♫♪♪
♫♪♪ ឆាយ វីរៈយុទ្ធ ♫♪♪
♪ Upload ដោយ VIBOL-Jackson ♪
ខំទប់ណាស់ដែរតែទប់មិនជាប់
ទឹកភ្នែកអភ័ព្វដណ្តើមគ្នាស្រក់
បេះដូងឆេះក្តៅស្រែករោទ៍ដង្ហក់
វេលាទុក្ខសោករែកពុនតែឯង
ភ្លេចហើយឬអ្វីគ្រាស្រីលំបាក
ជីវិតសែនតោកយ៉ាករសាត់ដូចខ្លែង
ឈ្លក់ទឹកម៉ាស៊ីនដំទ្បើងឫកខែងរ៉ែង
យកស្នេហ៍បងជាល្បែង
ចែកប្រុសគ្រប់គ្នា
♫♪♪ ភ្លេង ♫♪♪
ឈឺចិត្តពេកទើបយំ
មិនមែនបង្ខំសម្តែងបំភ្លៃ
មិនដឹងយ៉ាងម៉េចទឹកភ្នែកចង្រៃ
ប្រឹងហូរធ្វើអ្វីគេបានសុខហើយ
មិនទាមទារយកមកវិញទេស្រី
បេះដូងភក្តីបងផ្ញើទុកផង
បើជ្រុលអស់និស្ស័យថ្លៃកុំឌឺដង
ទុកមុខឱ្យបងរាប់គ្នាថ្ងៃក្រោយ
♫♪♪ ភ្លេង ♫♪♪
ឈឺចិត្តពេកទើបយំ
មិនមែនបង្ខំសម្តែងបំភ្លៃ
មិនដឹងយ៉ាងម៉េចទឹកភ្នែកចង្រៃ
ប្រឹងហូរធ្វើអ្វីគេបានសុខហើយ
មិនទាមទារយកមកវិញទេស្រី
បេះដូងភក្តីបងផ្ញើទុកផង
បើជ្រុលអស់និស្ស័យថ្លៃកុំឌឺដង
ទុកមុខឱ្យបងរាប់គ្នាថ្ងៃក្រោយ
♫♪♪ ចប់ ♫♪♪