ស្រលាញ់គ្នារហូតក្លាយជាតាយាយ
ឆាយវីរៈយុទ្ធ
1-មានប្រពន្ធចូលចិត្តសួរនាំ
សំនួរដដែលៗ
សួរថាបើនាងលេងស្អាត
ហើយចាស់ស្នេហ៍ទៀតទេ
បើឆ្លើយនៅស្រលាញ់
ក៏មិនជឿដែរ
បើឆ្លើយថាអត់នឹងងរ
មិនរកបាយទឹក
2- មានប្រពន្ធមានអ្វីមិនល្អ
មិនគួរឲ្យនាងខូចចិត្ត
គេថាគូជីវិតធ្វើ
បុណ្យរាប់ជាតិទើបជួប
ហើយអ្វីដែលសំខាន់
គឺស្រីម្នាក់គត់
ស្រលាញ់បងខ្លាំងបំផុត
ជីវិតខ្លួនឯងសឹងមិនខ្វល់
1-ទោះថ្ងៃក្រោយអូនប្រែជាអ្វី
ក៏ប្តីនៅស្រលាញ់ស្ងួន
ក្ដីសុខរបស់បង
ឃើញអូនមានសុភមង្គល
សេរីភាពលែងសំខាន់
មានប្រពន្ធដូចនិមល
ព្រោះគ្រប់ពេលបងយល់
តែភាពកក់ក្តៅពីមាសមេ
2-អូនគឺជាមនុស្សម្នាក់សំខាន់
ជាងគេក្នុងជីវិតបង
មិនមែនល្អតែដំបូង
ឬស្មោះមួយខណៈពេល
ចង់រស់ក្បែរគ្នាដល់ចាស់
ឲ្យដូចម៉ាក់ប៉ាយើងដែរ
សុខទុក្ខរួមគ្នា
រហូតអស់ដង្ហើម...
{{{ .ភ្លេង. }}}
1-អូនសម្លាញ់ចាំទេពួកយើង
ចូលចិត្តមានក្ដីស្រមៃ
ចង់មានអ្វីអ្វីគ្រប់យ៉ាង
ដើរគ្រប់កន្លែងចង់ទៅ
ទៅធ្វើបុណ្យរួមគ្នា
ពេលចាស់មានចៅ
បងនៅតែគេងកើយភ្លៅ
ទោះត្រូវគេហៅថាតាយាយ
2-ទោះថ្ងៃក្រោយអូនប្រែជាអ្វី
ក៏ប្តីនៅស្រលាញ់ស្ងួន
ក្ដីសុខរបស់បង
ឃើញអូនមានសុភមង្គល
សេរីភាពលែងសំខាន់
មានប្រពន្ធដូចនិមល
ព្រោះគ្រប់ពេលបងយល់
តែភាពកក់ក្តៅពីមាសមេ
1-អូនគឺជាមនុស្សម្នាក់សំខាន់
ជាងគេក្នុងជីវិតបង
មិនមែនល្អតែដំបូង
ឬស្មោះមួយខណៈពេល
ចង់រស់ក្បែរគ្នាដល់ចាស់
ឲ្យដូចម៉ាក់ប៉ាយើងដែរ
សុខទុក្ខរួមគ្នា
រហូតអស់ដង្ហើម...
2-ទោះថ្ងៃក្រោយអូនប្រែជាអ្វី
ក៏ប្តីនៅស្រលាញ់ស្ងួន
ក្ដីសុខរបស់បង
ឃើញអូនមានសុភមង្គល
សេរីភាពលែងសំខាន់
មានប្រពន្ធដូចនិមល
ព្រោះគ្រប់ពេលបងយល់
តែភាពកក់ក្តៅពីមាសមេ
អូនគឺជាមនុស្សម្នាក់សំខាន់
ជាងគេក្នុងជីវិតបង
មិនមែនល្អតែដំបូង
ឬស្មោះមួយខណៈពេល
ចង់រស់ក្បែរគ្នាដល់ចាស់
ឲ្យដូចម៉ាក់ប៉ាយើងដែរ
សុខទុក្ខរួមគ្នា
រហូតអស់ដង្ហើម....?
{{{ . សូមអរគុណ . }}}