menu-iconlogo
huatong
huatong
avatar

កំណាព្យស្នេហ៍

ឆ្លើយឆ្លងhuatong
🇰🇭👑🆂🆁🎼☘លី•បូរ៉ា𝑩𝑫💕™☘huatong
Lyrics
Recordings
បទចម្រៀង

" កំណាព្យស្នេហ៍ "

ប- ប្រាសខ្លួនគេងទៅ លើភ្លៅស្រអែម

ពាក្យពេចន៍ទន់ ផ្អែមបញ្ចាក់រឿងពិត

ក្លិនក្លែបក្រអូប យប់យន់ជីវិត

រៀមបានរស់ជិត ផុតទុក្ខគ្រាំគ្រា

ស- ឱ ផ្កាសារាយ លាយទឹករលក

មច្ជាពួនជ្រក ទីពឹងគង្គា

ទម្ងន់ស្នេហ៍យើង ថ្លឹងថ្លែងស្មើគ្នា

អូនសូមនិន្ទ្រា លើទ្រូងម្ចាស់ប្ដី

ប- អូនអើយគេងទៅ កើយភ្លៅបងម្ដង

រៀមអង្អែលខ្នង លើកត្រកងបី

មេឃមីរ ស្រទំ យំសើមផែនដី

ផ្គរផ្គើនសំដី បន្ទរដួងចិត្ត

ស- កាលណាថ្ងៃរះ បងដាស់អូនផង

អូនសូមស្ដាប់បង ច្រៀងកាព្យអាណិត

បើទ្វាររបើក បងអើយទាញបិទ

ប+ស- ស្នេហ៍យើង ស្នេហ៍ស្និទ្ធ

ដួងចិត្តតែមួយ

- ភ្លេង ...

ប- អូនអើយគេងទៅ កើយភ្លៅបងម្ដង

រៀមអង្អែលខ្នង លើកត្រកងបី

មេឃមីរ ស្រទំ យំសើមផែនដី

ផ្គរផ្គើនសំដី បន្ទរដួងចិត្ត

ស- កាលណាថ្ងៃរះ បងដាស់អូនផង

អូនសូមស្ដាប់បង ច្រៀងកាព្យអាណិត

បើទ្វាររបើក បងអើយទាញបិទ

ប+ស- ស្នេហ៍យើង ស្នេហ៍ស្និទ្ធ

ដួងចិត្តតែមួយ

សូមអរគុណ

More From ឆ្លើយឆ្លង

See alllogo

You May Like