ដឹងខ្លួនខុស ពេលខ្លះជ្រុលដាក់ជីវ៉ា 
តែឃាត់ចិត្ត មិនបានឡើយណា 
ពេលរៀមរ៉ាសិទ្ធស្នាលគេ 
សុំទោសផង ដែលអូនចិត្តចង្អៀតពេក 
ខ្លាចបងជ្រុល ស្នេហ៍គេសុំអូនបែក 
ខ្លាចណាស់ថ្ងៃស្អែកគ្នានបង 
មនុស្សស្រីហួងហែងច្រើន 
សូមកុំខឹងនាងអី 
ព្រោះនាង ចង់បញ្ជាក់ន័យប្រាប់ថា 
បេះដូងមនុស្សស្រី មិនងាយប្រែឡើយ 
ស្រលាញ់ពីសូន្យ ឡើងដល់មួយរយ 
បើដាក់ចិត្តក្បែរហើយ គឺស្មោះស្នេហ៍រហូតដល់ក្ស័យ 
ទោះប្រច័ណ្ឌច្រើន រករឿងរាល់ថ្ងៃ 
ហេតុផលតែម្យ៉ាង គឺខ្លាចបាត់បង់ថ្លៃ 
មិនចង់បានអ្វី ក្រៅពីការលួងលោមថ្នាក់ថ្នម 
ពីមនុស្សដែលខ្លួនស្រឡាញ់ 
ហូ... ហូ... ហូ... ហូ... 
ដឹងខ្លួនខុស ពេលខ្លះជ្រុលដាក់ជីវ៉ា 
តែឃាត់ចិត្ត មិនបានឡើយណា 
ពេលរៀមរ៉ាសិទ្ធស្នាលគេ 
សុំទោសផង ដែលអូនចិត្តចង្អៀតពេក 
ខ្លាចបងជ្រុលមាត់ ថាសុំអូនបែក 
ខ្លាចណាស់ថ្ងៃស្អែកគ្នានបង 
មនុស្សស្រីហួងហែងច្រើន 
សូមកុំខឹងនាងអី 
ព្រោះនាង ចង់បញ្ជាក់ន័យប្រាប់ថា 
បេះដូងមនុស្សស្រី មិនងាយប្រែឡើយ 
ស្រលាញ់ពីសូន្យ ឡើងដល់មួយរយ 
បើដាក់ចិត្តក្បែរហើយ គឺស្មោះស្នេហ៍រហូតដល់ក្ស័យ 
ទោះប្រច័ណ្ឌច្រើន រករឿងរាល់ថ្ងៃ 
ហេតុផលតែម្យ៉ាង គឺខ្លាចបាត់បង់ថ្លៃ 
មិនចង់បានអ្វី ក្រៅពីការលួងលោមថ្នាក់ថ្នម 
បេះដូងមនុស្សស្រី មិនងាយប្រែឡើយ 
ស្រលាញ់ពីសូន្យ ឡើងដល់មួយរយ 
បើដាក់ចិត្តក្បែរហើយ គឺស្មោះស្នេហ៍រហូតដល់ក្ស័យ 
ទោះប្រច័ណ្ឌច្រើន រករឿងរាល់ថ្ងៃ 
ហេតុផលតែម្យ៉ាង គឺខ្លាចបាត់បង់ថ្លៃ 
មិនចង់បានអ្វី ក្រៅពីការលួងលោមថ្នាក់ថ្នម 
ពីមនុស្សដែលខ្លួនស្រឡាញ់ 
ហូ... ហូ... ហូ... ហូ...