បទ៖ ជំនោរស្នេហា ផ្កាជីវិត
ណូយ វ៉ាន់ណេត ហឹមស៊ីវន
...
"ប" ឱ!ជំនោរវាសនា
ជំនោរស្នេហា ផ្កាជីវិត
បក់ផាត់ តាមព្រហ្មលិខិត
ផ្សងរកស្នេហ៍ពិត ដាក់ក្នុងបេះដូង
ស្នេហ៍ពិត ឃើញហើយ
ជាចម្លើយ ស្មោះភក្ដី
អង្គរ ជួយជាសាក្សី
បង និងរូបស្រី គូពីបុព្វេ ។
"ស" សូម ដូចវាចារ
បងសន្យា ស្ម័គ្ររួម មេត្រី
ផ្កាស្នេហ៍ មិនរោយទេថ្លៃ
បេះដូងភក្ដី មានន័យអមតៈ
បងកុំប្រែចិត្ត
មួយជីវិត អូនផ្ញើ វាសនា
បេះដូង ជូនបងវេហា
ទោះក្ស័យសង្ខារ ក៏នៅតែស្មោះ ។
"ប" ឱ!ប្រាសាទសិលា
ចម្លាក់អប្សារា ស្អាតគ្មាន គូផ្ទឹម
ស្នេហ៍យើង នៅស្រស់ញញឹម
ស្អែកមានព្រលឹម យប់មាន ចន្ទ្រា
បងមិនសាវា
ចោលសុរិយា ឲ្យនៅកំព្រា
ចិត្តមួយ ថ្លើមមួយ ពុំងារ
សុរិយា មេឃា ព្រាត់គ្នា មិនបាន ។
ភ្លេង...
...
"ប" ឱ!ជំនោរវាសនា
ជំនោរស្នេហា ផ្កាជីវិត
បក់ផាត់ តាមព្រហ្មលិខិត
ផ្សងរកស្នេហ៍ពិត ដាក់ក្នុងបេះដូង
ស្នេហ៍ពិត ឃើញហើយ
ជាចម្លើយ ស្មោះភក្ដី
អង្គរ ជួយជាសាក្សី
បង និងរូបស្រី គូពីបុព្វេ ។
"ស" សូម ដូចវាចារ
បងសន្យា ស្ម័គ្ររួម មេត្រី
ផ្កាស្នេហ៍ មិនរោយទេថ្លៃ
បេះដូងភក្ដី មានន័យអមតៈ
បងកុំប្រែចិត្ត
មួយជីវិត អូនផ្ញើ វាសនា
បេះដូង ជូនបងវេហា
ទោះក្ស័យសង្ខារ ក៏នៅតែស្មោះ ។
"ប" ឱ!ប្រាសាទសិលា
ចម្លាក់អប្សារា ស្អាតគ្មាន គូផ្ទឹម
ស្នេហ៍យើង នៅស្រស់ញញឹម
ស្អែកមានព្រលឹម យប់មាន ចន្ទ្រា
បងមិនសាវា
ចោលសុរិយា ឲ្យនៅកំព្រា
ចិត្តមួយ ថ្លើមមួយ ពុំងារ
សុរិយា មេឃា ព្រាត់គ្នា មិនបាន ៕
...សូមអរគុណ...!