menu-iconlogo
huatong
huatong
-sophia-kao-female-version-cover-image

អង្វរ - Sophia kao (Female Version)

ថេណាhuatong
T.S.C.ROøOóOôOōŒohuatong
Lyrics
Recordings
សុំទោសដែលឲ្យបងខកចិត្ត

ប្រាប់ត្រង់ការពិត អូនគ្មានចិត្តលើគេទេ

គ្រាន់តែលេងសើច

ពេលឈ្លោះទាស់នឹងមាសមេ

គិតខុសមួយពេល សូមបងអភ័យទោស

គិតរឿងល្អដែលអូនធ្វើផង

កំហុសតែម្តង កាត់កងប៉ះប៉ូវបានទេ?

ព្រោះអូនមិនអាច

រស់ខ្វះរូបស្រស់មាសមេ

តើបានទេ?​​ សុំអង្វរ

នឹកបងណាស់ ចង់ជួបមុខ

សូមកុំទុកឲ្យ បេះដូងឈឺទាំងទ្វេរ

យប់ជ្រៅហើយ ម្តេចមិនលើកទូរស័ព្ទអូន?

ឬនួនល្អងបងអស់ចិត្ត ពីអូនហើយ

សុំទោសផងដែលអូន កុហកត្រាណត្រើយ

លើកទូរស័ព្ទឆ្លើយ មួយម៉ាត់ផង

សូមសន្យាថា នឹងឈប់ឆ្កួតលីលា

តើពួកយើងអាចត្រូវគ្នា វិញបានទេ?

អូននឹងសុំបែកគេ ពីពេលនេះទៅ

តើយើងអាចត្រូវគ្នាវិញទេ?

អូនអង្វរ…

Oh baby

សូមរូបបងមេត្តា អភ័យកុំបន្ទោសអ្នកទីបី

អ្វីៗគ្រប់យ៉ាង គឺអូនជាអ្នកសាងមក

កុំទៅរករឿង ឈ្លោះប្រកែកឥតបានការ

ចាត់ទុកថាជាសុបិន្ត អាក្រក់ចុះ

អូនសុំបែកគេរួចរាល់ហើយ

ហេតុម្តេចត្រាណត្រើយ

បងនៅឡើយមិនចង់តប?

ព្យាយាមសម្របសម្រួល អស់ពីចិត្តហើយ

តែម្តេចឡើយ គ្មានបានផល

នឹកបងណាស់ ចង់ជួបមុខ

សូមកុំទុកឲ្យ បេះដូងឈឺទាំងទ្វេរ

យប់ជ្រៅហើយ ម្តេចមិនលើកទូរស័ព្ទអូន?

ឬនួនល្អងបងអស់ចិត្ត ពីអូនហើយ

សុំទោសផងដែលអូន កុហកត្រាណត្រើយ

លើកទូរស័ព្ទឆ្លើយ មួយម៉ាត់ផង

សូមសន្យាថា នឹងឈប់ឆ្កួតលីលា

តើពួកយើងអាចត្រូវគ្នា វិញបានទេ?

អូននឹងសុំបែកគេ ពីពេលនេះទៅ

តើយើងអាចត្រូវគ្នាវិញទេ?

អូនអង្វរ…

Oh baby

SK:

នឹកបងណាស់ ចង់ជួបមុខ

ម្ដេចក៏ទុកឲ្យ អូនរស់នៅម្នាក់ឯង?

(ហេ…យេ…)

ឈឺចាប់ខ្លាំងណាស់ បានត្រឹមតែគេងយំ

មនុស្សដូចខ្ញុំ សមទទួលវាខ្លាំងណាស់

ខ្វះមនុស្សណាស់មែនទេ?

ទៅស្នេហ៍សង្សារគេ

ពេលនេះគេត្រូវគ្នាវិញហើយ

គេឈឺចាប់បងក៏ចេះ ឈឺដូចគ្នា

ម្ដេចពុំងារទុកបងជា មនុស្សលេងសើច

សប្បាយណាស់មែនទេ?

បានត្រូវគ្នានឹងគេ

ដឹងទេថាខ្ញុំឈឺប៉ុណ្ណា

ស្នេហ៍សង្សារគេ….

More From ថេណា

See alllogo