menu-iconlogo
huatong
huatong
avatar

រឿងពិតរបស់អូន

ភ្លេងសុទ្ធhuatong
K-Vanokor-Single🎤🎶💝huatong
Lyrics
Recordings
Lyrics: រឿងពិតរបស់អូន

(ស) ពេលដឹងថាឃ្លាត ចង្អៀតចិត្តស្រី

តើកម្មពៀរអ្វី មិនបានជួបគ្នា?

អូនស្រលាញ់ណាស់ ប្រុសជាយោធា

រាល់ពេល សន្ធ្យា

អាពាហ៍ពិពាហ៍ អូនគេងរង់ចាំ

(ប) សម្ដីស្រីពិត ឬមួយយ៉ាងណា?

ឬចេះតែថា វាចាច្រៀងផ្ដាំ

រាល់ថ្ងៃរៀមព្រួយ ព្រួយរង់កម្ម

ព្រោះមិនបានម៉ុម

រៀមស្ទើរស្រែកយំ បែកអាកាសា

(ស) បងអើយ!កុំស្មាន អូនក្បត់ប្រុសថ្លៃ

បន្លាថាស្បៃ លាមកថាផ្កា

(ប) បើសិនជាពិត ចិត្តស្មោះស្នេហា

រឿងយើងព្រាត់គ្នា ព្រាត់ព្រោះរឿងអ្វី

(ស) អូនមិនមែនសើច បញ្ចើចបន្ថោក

អ្នកតាតាំងគោកជួយជាសាក្សី

ខ្ញុំមិនផ្លាស់ចិត្ត មិនផ្លាស់សម្ដី

(ប) សកុលាបស្រី

បងចាំលុះក្ស័យ ចាំស្រីជាគូ

(ស្រីពោល)

បងអើយ!កុំស្មាន អូនក្បត់ប្រុសថ្លៃ

បន្លាថាស្បៃ លាមកថាផ្កា

(ប្រុសពោល)

បើសិនជាពិត ចិត្តស្មោះស្នេហា

រឿងយើងព្រាត់គ្នា ព្រាត់ព្រោះរឿងអ្វី

(ស) អូនមិនមែនសើច បញ្ចើចបន្ថោក

អ្នកតាតាំងគោក ជួយជាសាក្សី

ខ្ញុំមិនផ្លាស់ចិត្ត មិនផ្លាស់សម្ដី

(ប) សកុលាបស្រី

បងចាំលុះក្ស័យ ចាំស្រីជាគូ

..សូមអរគុណ..

More From ភ្លេងសុទ្ធ

See alllogo