ជួបទុក្ខា ជីវ៉ាត្រូវការ
បងជួយដោះស្រាយ
ក្នុងទ្រូងអូន ស្ទើបែកធ្លាយ
បងដោះស្រាយ ក្ដីទុក្ខវិបត្តិ
ជួយលួងលោម បំពេរដួងចិត្ត
មិនចង់ឃើញ ទឹកភ្នែករួមរិត
ក្រៀមស្វិត ព្រោះរឿងស្នេហា
ទីប្រឹក្សា ស្នេហា បងនៅក្បែររូបកាយអូន
ដឹងថាក្នុង ចិត្តមាសស្ងួន
ទុករូបបង ជាជនប្រឹក្សា
សើចសប្បាយ អោបថើបសង្សារ
មើលងាយបង ជនអនាថា
ឈឺផ្សា អូនរត់រកបង
តើប្រុសណា? ជាទីប្រឹក្សាដូចខ្ញុំ
ជួយលួងម៉ុម ញញឹម ហើយលើកទឹកចិត្ត
ព្យាបាលបេះដូង នួនល្អង
ប្រុសធ្វើបាបចិត្ត ចូលខ្លួន ជាប្រុសសំអប់
ទ្រាំអត់ ស្អប់ដួងចិត្តអូន
អូនត្រូវការ ប្រុសរៀមរ៉ាជួយ
ច្រៀងបំពេរស្នេហ៍
ពេលដែលអូន ឈឺចាប់ ឥតល្ហែ
បងនេះទេ អូនទុកដូចជាក្បូន
ស្ពានចម្លង ទុក្ខសោកទាំងពួង
ជួយបន្សាប ភ្លើងស្នេហ៍ក្បត់អូន
រូបបង បានត្រឹមប្រឹក្សា
ភ្លេង
តើប្រុសណា? ជាទីប្រឹក្សាដូចខ្ញុំ
ជួយលួងម៉ុម ញញឹម ហើយលើកទឹកចិត្ត
ព្យាបាលបេះដូង នួនល្អង
ប្រុសធ្វើបាបចិត្ត ចូលខ្លួន ជាប្រុសសំអប់
ទ្រាំអត់ ស្អប់ដួងចិត្តអូន
អូនត្រូវការ ប្រុសរៀមរ៉ាជួយ
ច្រៀងបំពេរស្នេហ៍
ពេលដែលអូន ឈឺចាប់ ឥតល្ហែ
បងនេះទេ អូនទុកដូចជាក្បូន
ស្ពានចម្លង ទុក្ខសោកទាំងពួង
ជួយបន្សាប ភ្លើងស្នេហ៍ក្បត់អូន
រូបបង បានត្រឹមប្រឹក្សា
សូមអរគុណ