រំដួលដងស្ទឹងសង្កែ
1 មហាសង្ក្រានច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅ
នឹកព្រួយក្រែងពៅឆាប់ភ្លេចរឿងដើម
រឿងបាត់ដំបងចងទងដង្ហើម
កាលជួបស្រីឆ្នើម
រដូវសន្សើមផ្ការីកស្គុះស្គាយ
2 អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ
ភក្រ្ត័ដូចដួងខែ
ថ្ពាល់ខួចមានស្នេហ៍ នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់សក់ខ្មៅរំសាយ
បងគន់មិនណាយ
ក្លិនខ្លួនឆោមឆាយរាយសំណាញ់ស្នេហ៍
1 វិចិត្រករអើយ! កុំបាច់គូរអី!
នៅក្នុងលោកីស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែក៏នៅចាំចង...
2 ឥឡូវរដូវផ្ការីកវិលវិញ
ទ្រូងសែនទោម្នេញ
ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង
លិខិតនួនល្អង
បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ
.. ️️.....ភេ្លង..... ️..
2 វិចិត្រករអើយ! កុំបាច់គូរអី!
នៅក្នុងលោកីស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែក៏នៅចាំចង...
1 ឥឡូវរដូវផ្ការីកវិលវិញ
ទ្រូងសែនទោម្នេញ
ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង
លិខិតនួនល្អង
បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ
Thank You!