ដំឡើងអក្សរដោយ៖ ផាន់ សុភក្តី
១[…]យប់យន់ស្ងាត់ឈឹង
សញ្ជឹងភ្នកនឹកមមៃ
ស្រណោះអាល័យ
ដល់ដីស្រុកស្រែចំការ
នឹកពុកនឹកម៉ែ
ធ្លាប់ថែថ្នាក់ថ្នមបុត្រភ្ងា
មិនដឹងសុខទុក្ខយ៉ាងណា
ចិត្តកូនសោកាឥតស្បើយ
២[…]ដីក្រុងស្រស់ស្អាត
សង្វាតផ្ញើខ្លួននឹងភ្លេង
ព្យាយាមច្រៀងលក់សម្លេង
ការងារកូនរកបានហើយ
ស្អែកនេះទៅស្រុក
ជំរាបម៉ែពុក
អោយលោកបានស្បើយ
យើងលែងលំបាកទៀតហើយ
ពុកអើយម៉ែអើយឈប់ភ័យ
R[…]ធ្លាប់ស្តាប់ភ្លេង
ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ
ដោយគុណទឹកដោះម៉ែថ្លៃ
សូមលោកទាំងពីរកុំភ័យ
កូនសូមធានារក្សា
៣[…]ពុកអើយម៉ែអើយ
បទនេះកូនច្រៀងជូនស្តាប់
បទភ្លេង ទំនុកសាស័ព្ទ
ស្តែងពីទឹកចិត្តស្នេហា
ជាអ្នកចម្រៀងខំច្រៀងគូនឹងហ្គីតា
រកប្រាក់ជួយជ្រោងគ្រួសារ
ជួយពុកជួយម៉ែអោយស្បើយ
ភ្លេង...
[19/11/2018]
R[…]ធ្លាប់ស្តាប់ភ្លេង
ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ
ដោយគុណទឹកដោះម៉ែថ្លៃ
សូមលោកទាំងពីរកុំភ័យ
កូនសូមធានារក្សា
៤[…]ពុកអើយម៉ែអើយ
បទនេះកូនច្រៀងជូនស្តាប់
បទភ្លេងទំនុកសាស័ព្ទ
ស្តែងពីទឹកចិត្តស្នេហា
ជាអ្នកចម្រៀងខំច្រៀងគូនឹងហ្គីតា
រកប្រាក់ជួយជ្រោគ្រួសារ
ជួយពុកជួយម៉ែអោយស្បើយ។
អរគុណសម្រាប់ការចូលច្រៀង
ផាន់ សុភក្តី