អ្វីគ្រប់យ៉ាងដើម្បីអូន
អ្វីៗព្រោះតែស្ងួនតែនឹមនួន
អូនបែមិនយល់ចិត្ត
ហើយប្រាប់ថាឈប់ស្នេហ៍ហើយ
ឱបងអើយឈប់នឹកគិត
រឿងអាតីតគ្មានន័យទៀតឡើយ
អ្វីគ្រប់យ៉ាងដើម្បីស្នេហ៍
ហើយរៀមសែនអាណិត
បងតែគិតពីអនាគតស្រី
អូនមិនយល់ទឹកភ្នែកបង
បែចោទថាមើលងាយថ្លៃ
ហេតុអ្វីពិសីអូនគិតយ៉ាងនេះ
ឱព្រះអើយសូមជួយផង
ឱ្យយល់ពីបំណងខ្ញុំ
ថាស្មោះលើមាសម៉ុមគ្មានគេចកែ
ទោះដឹងថាអូនសាវ៉ា
តែចិន្តាបងនៅស្មោះភក្តីស្នេហ៍
ចំពោះអូនលុះក្ស័យលុះក្ស័យ
ថ្ងៃក្រោយអូននឹងបានយហ៍
រែងខ្វាយខ្វល់គំនិត
រឿងអតីតធ្វើឱ្យអូនឈឺចាប់
បេះដូងបងរង់ចាំអូន
ស្ងួនត្រលប់វិលវិញ
យើងនឹងសាងស្នេហាជាថ្មី
ឱព្រះអើយសូមជួយផង
ឱ្យយល់ពីបំណងខ្ញុំ
ថាស្មោះលើមាសម៉ុមគ្មានគេចកែ
ទោះដឹងថាអូនសាវ៉ា
តែចិន្តាបងនៅស្មោះភក្តីស្នេហ៍
ចំពោះអូនលុះក្ស័យលុះក្ស័យ
ថ្ងៃក្រោយអូននឹងបានយហ៍
រែងខ្វាយខ្វល់គំនិត
រឿងអតីតធ្វើឱ្យអូនឈឺចាប់
បេះដូងបងរង់ចាំអូន
ស្ងួនត្រលប់វិលវិញ
យើងនឹងសាងស្នេហាជាថ្មី