ឃ្វាលប្រុសស្អាតដូចឃ្វាលពពក
បក់ផាត់មកតាមតែព្រះពាយ
ស្នេហ៍ប្រុសស្អាត
សែនខ្វល់ខ្វាយហឬទ័យ
ព្រោះឆវីតម្លៃដូចពេជ្រ
អូនប្រហែសគេបេះយកបាត់
តួកម្សត់ហូរទឹកនេត្រា
បាត់មាសពេជ្រ
ដួងចិត្តមិនឈឺផ្សា
បាត់ស្នេហាឈឺគ្រាំបេះដូង
ធម្មតាស្នេហ៍ប្រុសដូចពជ្រច្នៃ
ត្រូវតថ្លៃដូចលក់ក្នុងផ្សារ
អូនខ្វះទុនទិញបងមិនបានជីវា
ចាញ់ស្នេហាទេីបដឹងខ្លួន
បេីរាងចាលក៏ហួសពេលហេីយ
ត្រឡប់ក្រោយត្រូវបរាជ័យ
មានតែធ្វេីជាតួឯកថ្មី
ឈប់អាល័យប្រុសស្អាតដូចពេជ្រ
ធម្មតាស្នេហ៍ប្រុសដូចពជ្រច្នៃ
ត្រូវតថ្លៃដូចលក់ក្នុងផ្សារ
អូនខ្វះទុនទិញបងមិនបានជីវា
ចាញ់ស្នេហាទេីបដឹងខ្លួន
Ho.......ho......
Ho.......ho......
Ho.......ho......
អូនប្រហែសគេបេះយកទៅបាត់
ជិវិតកម្សត់ព្រាត់ស្នេហ៍
ពេលនេះមិនយំទៀតទេ
ឈប់ស្នេហ៍ប្រុសស្អាតដូចពេជ្រ
ចាំជានិច្ចថ្ងៃដែលហូរទឹកនេត្រា
គេឆក់បងដោយដុល្លារ
អូនឈឺផ្សាព្រោះតែបាត់ប្រុសថ្លៃ
ជិវិតត្រូវកែជាថ្មី