menu-iconlogo
huatong
huatong
avatar

ដងស្ទឹងសង្កែរ

សុីន សុីសាមុតhuatong
sam_fletcher2003huatong
Lyrics
Recordings
ដងស្ទឹងសង្កែរ

and Lyrics

By 01.08.20

1 ដងស្ទឹងសង្កែរខែលិចផុតទៅ

តោឈរយាមផ្លូវ នៅក្បាលស្ពានថ្ម

ស្រមោលធម្មជាតិខំរំលេចពណ៌

សូរ្យរថភ្លើងចរ អង្រួនរាត្រី

2 ផ្ទះដំបូលស្បូវនៅត្រើយខាងកើត

ជាភូមិកំណើត ស្នាមស្នេហ៍កវី

តាមផ្លូវមានគេលក់នំចំណី

ឥឡូវរឿងថ្មី ឲ្យយើងភ្លេចអស់

បន្ទរ អូនកុំជេរស្ទឹង បើខឹងនឹងបង

ទុកគ្រាន់ដើរឆ្លងនឹករឿងស្រណោះ

ទឹកអើយ ហូរទៅកុំនៅក្រៀមក្រោះ

នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង

៣ ឱ!ស្ទឹងសង្កែរ ធ្លាប់តែផ្ញើចិត្ត

ពេលយប់ងងឹត ស្ទាបអង្អែលខ្នង

បើឈប់ស្នេហា សុំខ្លួនជាបង

បានជួបម្តងៗ ញញឹមគ្មានឈប់

ភ្លេង

បន្ទរ អូនកុំជេស្ទឹង បើខឹងនឹងបង

ទុកគ្រាន់ដើរឆ្លងនឹករឿងស្រណោះ

ទឹកអើយ ហូរទៅកុំនៅក្រៀមក្រោះ

នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង

៣ ឱ!ស្ទឹងសង្កែរ ធ្លាប់តែផ្ញើចិត្ត

ពេលយប់ងងឹត ស្ទាបអង្អែលខ្នង

បើឈប់ស្នេហា សុំខ្លួនជាបង

បានជួបម្តងៗ ញញឹម គ្មានឈប់

ដងស្ទឹងសង្កែរ

More From សុីន សុីសាមុត

See alllogo