menu-iconlogo
huatong
huatong
avatar

កណ្ដាលរាត្រី

ស៊ិន ស៊ីសាមុតhuatong
mlsr906huatong
Lyrics
Recordings
កណ្ដាលរាត្រី (រិន សាវ៉េត)

សំនៀងដើម ស៊ីន ស៊ីសាមុត

កណ្ដាលរាត្រី ស្រីហើយនិងបង

ធ្លាប់បានឆ្លើយឆ្លង បងហើយនិងអូន

ខ្យល់បក់រំភើយ រាត្រី ស្ងាត់សូន្យ

ចន្ទចរលយលឿន ឆ្ងាយបន្តិចម្ដង

តារាព្រោងព្រាត រាយលើមេឃា

ដេដាសគណនា រាប់មិនបានផង

ដូចជាចិត្តស្នេហ៍ របស់រៀមបង

ស្នេហ៍លើនួនល្អង រៀបរាប់ពុំបាន

ក្លិនអើយ!ក្លិនខ្លួន ក្លិនស្ងួនជីវ៉ា

ថើបថ្នមកាលណា ក្លិនអើយ!ជាប់ប្រាណ

ក្រអូបក្លែបក្លិន ស្រស់កែវកល្យាណ

គ្មានអ្វីស្មើបាន ក្លិនប្រាណពុំងា

សូរចង្រិតយំ កណ្ដាលរាត្រី

ជួយធ្វើសាក្សី សេក្ដីស្នេហា

ថាខ្ញុំស្ម័គ្រស្មោះ លុះអស់សង្ខារ

មិនប្រែសាវា ចោលស្នេហាឡើយ

ភ្លេង...

Request BunFei

ក្លិនអើយ!ក្លិនខ្លួន ក្លិនស្ងួនជីវ៉ា

ថើបថ្នមកាលណា ក្លិនអើយ!ជាប់ប្រាណ

ក្រអូបក្លែបក្លិន ស្រស់កែវកល្យាណ

គ្មានអ្វីស្មើបាន ក្លិនប្រាណពុំងា

សូរចង្រិតយំ កណ្ដាលរាត្រី

ជួយធ្វើសាក្សី សេក្ដីស្នេហា

ថាខ្ញុំស្ម័គ្រស្មោះ លុះអស់សង្ខារ

មិនប្រែសាវា ចោលស្នេហាឡើយ

អរគុណ សម្រាប់ការចូលរួម...

More From ស៊ិន ស៊ីសាមុត

See alllogo