តើយប់់នេះហេតុអ្វីខ្ញុំព្រួយ
ចិត្តតែមួយព្រួយខុសធម្មតា
ស្រាប់តែនឹកស្រណោះសោកា
បេះដូងរងាស្ងប់ស្ងាត់ម្នាក់ឯង
របួសដួងចិត្ត សះស្បើយ
បំភ្លេចទៅហើយម្តេចប្រែចំបែង
ទ្រូងកំសត់កណ្តោចកណ្តែង
ខ្វល់រហែង រឭកស្នេហ៍
គួរចាប់ផ្តើមថ្មីឬយ៉ាងណា
បើនៅឯកាម្នាក់ឯងឥតល្ហើយល្ហែ
នៅតែនឹកប្រុសធ្លាប់ក្បត់ស្នេហ៍
បេះដូងប្រួលប្រែភ្លេចគ្រាធ្លាប់ឈឺផ្សា
គួរនៅនឹកទៀតទេៗ ស្នេហ៍ឬស្យា
ចិត្តគេគ្មានមេត្តា ដើមទ្រូង
ខ្ទេចខ្ទាំចុកចាប់យូរមកហើយ
គួរនៅនឹកទៀតទេ នឹកស្នេហ៍
ដែរបានឆេះរោលរាលដុតប្រាណ
ត្រូវរំងាប់ចិត្តដែលចេះតែនឹក
ឈប់រំឮក ស្នេហ៍ចិត្តសាមាន្យ
ឈប់រហូត
គួរនៅនឹកទៀតទេៗ ស្នេហ៍ឬស្យា
ចិត្តគេគ្មានមេត្តា ដើមទ្រូង
ខ្ទេចខ្ទាំចុកចាប់យូរមកហើយ
គួរនៅនឹកទៀតទេ នឹកស្នេហ៍
ដែរបានឆេះរោលរាលដុតប្រាណ
ត្រូវរំងាប់ចិត្តដែលចេះតែនឹក
ឈប់រំឮក ស្នេហ៍ចិត្តសាមាន្យ
ឈប់រហូត
ត្រូវរំងាប់ចិត្តដែលចេះតែនឹក
ឈប់រំឮក ស្នេហ៍ចិត្តសាមាន្យ
ឈប់រហូត អា អាហា
ត្រូវរំងាប់ចិត្តដែលចេះតែនឹក
ឈប់រំឮក ស្នេហ៍ចិត្តសាមាន្យ
ឈប់រហូត អាអាហា
ត្រូវរំងាប់ចិត្តដែលចេះតែនឹក
ឈប់រំឮក ស្នេហ៍ចិត្តសាមាន្យ
ឈប់រហូត អាអាហា អាអាហា.......