នំធំជាងនាឡិ
ហែមសុវណ្ណ + ហ៊ឹម ស៊ីវន
តំឡើងដោយ TSC BO
តំឡើងអក្សរដោយ TSC T-DA
(ម៉ែ)- ទាវមក ដល់ហើយ
ចូរ កូនស្ដាប់អើយ!
សូរសព្ទ យោបល់
អើយ!និន្ទាមក
គេថាទាវខ្ពស់
អើយកប់ពពក
ម្ដេចធ្លាក់មកជ្រកអើយ! ជន្លេនដី
ទាវអើយ!ម៉ែខ្មាស
គេហួសហេតុ
ចូរកូនសង្កេត
អើយ!ឱ្យវែងខ្លី
ម៉ែសុំឱ្យកូន
អើយ!ផ្លាស់ចិត្តថ្មី
ចោលអាអប្រិយអើយ! ទុរយសទុំ
(ទាវ)- ម៉ែអើយ!កូនសូម
អង្វរចិត្តអើយ!
សូមម៉ែអាណិត
អើយ!ដល់ចិត្តខ្ញុំ
ម្ចាស់ជីវិតកូន
អើយ!គឺបងទុំ
បើបែកគូខ្ញុំអើយ! ស៊ូមរណា
(ម៉ែ)- ត្រូវតែកាត់ចិត្ត ចោលអាទុំ
ព្រោះជីវិតមុំ
អើយ!ខ្ពស់ថ្លៃថ្លា
ម៉ែលើកឱ្យងួន
អើយ!ឬទិ្ធអស្ចារ្យ
សម្បតិ្តទ្រព្យាអើយ! រកផ្ទឹមគ្មាន
(ទាវ)- ពាក្យពេចន៍អ្នកម៉ែ
សុទ្ធតែផ្ដេសផ្ដាសអើយ
ម្ដេចប្រែក្រឡាស់
អើយ!ចិត្តសាមាន្យ
មកបំបែកកូន
អើយ!ដូចតិរច្ឆាន
ចង់បានរៀបការ ខ្លួនឯងទៅ
(ម៉ែ)- យើស! មីទាវ
មីកូនឈាមថោក មីកូនអប្រិយ ?
នែ! កូនអប្រិយ កូនឈាមថោក
កូនចិត្តស្មោកគ្រោកអើយ!
កូនឈាមខ្មៅ
គ្មានពូជគ្មានមេអើយ!
បាប្រដៅ
សែនខ្លៅគិតថា នំធំជាងនាឡិ ហ៊ឺស...!
TSC FAM សូមអរគុណ