កុំចិត្តរឹង កុំចិត្តដាច់ដាក់អូន
ចិត្តមួយនេះក្រៀមស្រពោនយូរហីយ
កុំធ្វេីគ កុំធ្វេីថ្លង់
ស្តីមួយម៉ាត់បងអេីយ
អូនលន់តួ អង្វរហេីយរៀមរ៉ា
អណ្តាតភ្លេីងដែលឆាបឆេះ គឺក្តៅ
តែភ្លេីងចិត្តក្តៅជាងរាប់ពាន់អង្សារ
បងចូលចិត្តជះកំហឹងដាក់ជីវ៉ា
ទោះអូនខំបកស្រាយយ៉ាងណាក៏ឥតន័យ
ដុតអូនទៅ ដុតអូនអោយខ្លោចក្លាយជាផេះផង់
តែអូនមិនចង់មិនអាចរស់នៅគ្មានបង មិនបានៗ
បងជាភ្លេីងដ៏ក្តៅ ដុតកម្លោចកល្យាណ
តែអូនទ្រាំបាន ស៊ូក្ស័យប្រាណអោយតែក្បែរបង
ភាសាស្នេហ៏ប្រេីបានតែពេលត្រូវគ្នា
ពេលបងខឹងពុំងារ បងប្រេីតែកាយវិការ
តែបេីសំដីបងវិញ មុតស្រួចជាងបន្លា
អូនស៊ូខាំមាត់ស្រក់ទឹកនេត្រាតែមិនដេីរចេញ
ដុតអូនទៅ ដុតអូនអោយខ្លោចក្លាយជាផេះផង់
តែអូនមិនចង់មិនអាចរស់នៅគ្មានបង មិនបានៗ
បងជាភ្លេីងដ៏ក្តៅ ដុតកម្លោចកល្យាណ
តែអូនទ្រាំបាន ស៊ូក្ស័យប្រាណអោយតែក្បែរបង
ដុតអូនទៅ ដុតអូនអោយខ្លោចក្លាយជាផេះផង់
តែអូនមិនចង់មិនអាចរស់នៅគ្មានបង មិនបានៗ
បងជាភ្លេីងដ៏ក្តៅ ដុតកម្លោចកល្យាណ
តែអូនទ្រាំបាន ស៊ូក្ស័យប្រាណអោយតែក្បែរបង
Melody Lyrics: Adda
Music Arragement: JR Studio