រាំវង់អង្គរ Romvong Angkor
ស្រណោះសូរសៀង
ចំរៀងរាត្រីចូលឆ្នាំ
កាលនោះអូនផ្ដាំ ឲ្យបងទៅលេងអង្គរ
បងបានយកផ្កា ទៅ ថ្វាយទេវតា
សូមប្រទានពរ
ជួយថែរអង្គរ ឲ្យឋិតថេរ
ព្រោះ កេរ្តិ៍ដំណែលខ្មែរ
ស្រណោះរំដួល
ក្រអូបឈួលពេញប្រឹក្សា
លូកដៃបេះផ្កា ឱរ៉ាស្រម៉ៃប្រុសស្នេហ៍
រាំមុខអង្គរ ជួនច្រៀងបន្ទរ ក្រោមពន្លឺខែ
ពេលផ្លុំកញ្ចែ រាំដូរគូរ អូនប្រច័ណ្ឌតែបង
ស្រណោះស្រះស្រង់
យើងក្បង់ទឹក ចែកគ្នាញ៉ាំ
រដូវចូលឆ្នាំ ប្រុសស្រីរាំច្រៀងរំពង
ឱ!បន្ទាយស្រី ប្រាសាទល្បីៗ ល្អពេកកន្លង
បុប្ផាផ្កាព្រៃ រីកត្រសង លំអក្រុងអង្គ
ស្រណោះសូរសៀង
ចំរៀងរាត្រីចូលឆ្នាំ
កាលនោះអូនផ្ដាំ ឲ្យបងទៅលេងអង្គរ
បងបានយកផ្កា ទៅ ថ្វាយទេវតា
សូមប្រទានពរ
ជួយថែរអង្គរ ឲ្យឋិតថេរ
ព្រោះ កេរ្តិ៍ដំណែលខ្មែរ
ស្រណោះរំដួល
ក្រអូបឈួលពេញប្រឹក្សា
លូកដៃបេះផ្កា ឱរ៉ាស្រម៉ៃប្រុសស្នេហ៍
រាំមុខអង្គរ ជួនច្រៀងបន្ទរ ក្រោមពន្លឺខែ
ពេលផ្លុំកញ្ចែ រាំដូរគូរ អូនប្រច័ណ្ឌតែបង
ស្រណោះស្រះស្រង់
យើងក្បង់ទឹក ចែកគ្នាញ៉ាំ
រដូវចូលឆ្នាំ ប្រុសស្រីរាំច្រៀងរំពង
ឱ!បន្ទាយស្រី ប្រាសាទល្បីៗ ល្អពេកកន្លង
បុប្ផាផ្កាព្រៃ រីកត្រសង លំអក្រុងអង្គ