ក្លិនផ្កាស្រីក្រង
1 ឱ!ក្លិនផ្កាអើយ..
ក្រអូបបង្កើយ ផ្កាអើយ នៅឯណា..
ចោលតែ ក្លិនតាមនាសា
ឲ្យបងខ្វល់ក្នុងឱរា
ចង់បានផ្កា អូនមកថ្នមបី
ចោលតែ ក្លិនតាមនាសា
ឲ្យបងខ្វល់ក្នុងឱរា
ចង់បានផ្កា អូនមកថ្នមបី
2 ផ្កាដែល ស្រីក្រង..
ក្រអូបកន្លង នួនល្អង ក្រងផ្ទាល់ដៃ
ក្រអូប ដិតជាប់ក្លិនស្រី
ផ្កាអើយ អើយផ្កានួនស្រី
រាល់រាត្រី ក្រអូបបង្កើយ
ក្រអូប ដិតជាប់ក្លិនស្រី
ផ្កាអើយ អើយផ្កានួនស្រី
រាល់រាត្រី ក្រអូបបង្កើយ
...️ ភ្លេង ️...
1 ឱ!ក្លិនផ្កាអើយ..
ទ្រូងបងឥតស្បើយ
ផ្កាអើយ សូមប្រណី
បើសិនជាព្រេងនិស្ស័យ
បានផ្កាអូនមកនៅដៃ
រៀមថ្នមបី ជាគូអើយ
បើសិនជាព្រេងនិស្ស័យ
បានផ្កាអូនមកនៅដៃ
រៀមថ្នមបី ជាគូអើយ
.....សូមអរគុណ.....