menu-iconlogo
huatong
huatong
avatar

ទឹកភ្នែកដានី

Ros Sereysotheahuatong
natureswisdomwwellnehuatong
Lyrics
Recordings
អនិច្ចា! បងអ្ហើយ ភ្នែកបងពិការ

តើបាននរណា ដឹកដៃបង?

ទឹកភ្នែកដានី នារីកំសត់

ផលកម្ម តាមមកពង្រាត់

ឱ្យស្នេហ៍ស្រីព្រាត់ បាត់ពីឱរា

ព្រោះតែយល់ខុសថា ក្ដីស្នេហ៍ស្មោះប្រែជាសាវា

នៅសល់តែអក្ខរា ឱ្យស្រីខ្លោចផ្សាកន្លង

បំណាច់ចិត្តនឹក ហើយស្រឡាញ់ប្ដី

អាសូរខ្លួននាងជាស្រី

នាងព្រួយស្ទើរក្ស័យ អាល័យស្នេហ៍ស្នង

ទឹកភ្នែកទួញថា តើបាននរណា ដឹកដៃប្រុសបង

យប់ស្ងាត់ ភ្នែកងងឹតផង

បងអើយវេទនា ម្ដេចទៅ

បើបងស្អប់អូន

គួរអាណិតកូន យំស្រែករកឪ

កូនយំមើលផ្លូវ

ចាំជួបមុខឪ ជាម្ចាស់សង្ខារ

ទឹកភ្នែកដានី សំភីស្នេហ៍ស្មោះ

ស្នេហ៍ស្រីបរិសុទ្ធឥតខ្ចោះ

នៅទៀងទាំងអស់ ប្រុសកុំសង្កា

តំណក់ទឹកភ្នែក ស្រែកថ្ងូរបែរបន់ ឥន្ទព្រហ្មទេវតា

សូមលោកអាណិតមេត្តា

ជួយប្រស់ស្នេហា ជួបវិញកុំខាន

More From Ros Sereysothea

See alllogo