menu-iconlogo
huatong
huatong
avatar

គេងមកអូន

Sinn Sisamouthhuatong
nenufarhuatong
Lyrics
Recordings
គេងមកអូន គេងកើយភ្លៅ

ហើយពាលពៅ ចោលភ្នែកមើលចន្ទមណ្ឌល

រះក្រឡង់ ដូចភក្រ្តនិមល

ដែលធ្លាប់យល់ រាល់ពេលមិនអាចភ្លេចឡើយ

គេងមកចុះ ស្រស់ចរណៃ

ស្តាប់តន្រ្តី ធម្មជាតិប្រគំរវើយ

ខ្យល់ត្រជាក់ ធ្លាក់មករំភើយ

មាសបងអឺយ! យើងបានធូរស្បើយទុក្ខា

ស្រឡាញ់ណាស់ មិនចង់ឱ្យឃ្លាត

គ្រប់ៗជាតិ កុំឃ្លាតភក្ត្រា

ដូចព្រះចន្ទ និងដួងតារា

ភ្ជាប់វាសនា ស្នេហាអស់មួយជីវិត

ស្រឡាញ់ណាស់ មិនចង់ឱ្យឃ្លាត

គ្រប់ៗជាតិ កុំឃ្លាតភក្ត្រា

ដូចព្រះចន្ទ និងដួងតារា

ភ្ជាប់វាសនា ស្នេហាអស់មួយជីវិត

គេងមកពៅ គេងកម្សាន្ត

ហើយកុំស្មាន កុំព្រួយថាបងបែកចិត្ត

រៀមស្រឡាញ់ ហើយថែមអាណិត

នេះពាក្យពិត វណ្ណៈកវីនៃអូន

គេងមកពៅ គេងកម្សាន្ត

ហើយកុំស្មាន កុំព្រួយថាបងបែកចិត្ត

រៀមស្រឡាញ់ ហើយថែមអាណិត

នេះពាក្យពិត វណ្ណៈកវីនៃអូន

នេះពាក្យពិត វណ្ណៈកវីនៃអូន

នេះពាក្យពិត វណ្ណៈកវីនៃអូន

More From Sinn Sisamouth

See alllogo