សូមបងប្អូនត្រៀម
១
២
៣
បងស្រណោះសម្តី កែវស្ងួនពិសី
វាចាផ្តាច់ប្តូរអើយ.....បងស្រណោះសម្តី
កែវស្ងួនពិសី វាចាផ្តាច់ប្តូរ
អូនបានសន្យា អូនបានសន្យាតស៊ូ
ឱ!ណាថ្លៃអើយ....តស៊ូលុះក្ស័យ
ឱ!ពេលនេះស្រីភ្លេច មាយាទមានល្បិច
អស់ក្តីអាល័យអើយ....ឱ!ពេលនេះស្រីភ្លេច
មាយាទល្បិចអស់ក្តីអាល័យអើយ
ស្រីនាងកាត់ផ្តាច់ ស្រីនាងកាត់ផ្តាច់និស្ស័យ
ឱ!ណាថ្លៃអើយ...ស្រវ៉ារកថ្មី
ឱ!ស្នំអើយស្នំឯក សម្រស់ល្អប្លែក តែចិត្តអប្រិយ
ឱ!ស្នំអើយស្នំឯក សម្រស់ល្អប្លែក តែចិត្តអប្រិយ
អូនចិត្តសាវា អូនចិត្តសាវា ម៉្លេះស្រីអើយ...
ឱ!ណាថ្លៃអើយ ភ្លេចប្តីក្បត់ស្នេហ៍
អូនចង់បានបុណ្យធំ ស្រីនាងសម្ងំ
ភ្លេចពាក្យស្បថស្បែរអើយ អូនចង់បានបុណ្យធំ
ស្រីនាងសម្ងំ ភ្លេចពាក្យស្បថស្បែរអើយ....
អូនភ្លេចដៃថ្នម អូនភ្លេចដៃថ្នមព្រោះតែ
ឱ!ណាថ្លៃអើយ ស្នេហ៍បុណ្យរាជា។
(ភ្លេង)

Facebook ផែន
សូមអរគុណ!