menu-iconlogo
huatong
huatong
avatar

ជើងភ្នំពេជ្រនិល

ណូយ វ៉ាន់ណេត/ម៉េង កែវពេជ្ជតាhuatong
pse19572003huatong
Letras
Grabaciones
ជើងភ្នំពេជ្រនិល ព្រិលធ្លាក់ទាំងព្រឹក

ប្រាណអូនទទឹក ស្ពឹកអស់ជើងដៃ

ចេកទុំមួយស្និត ធូបបីសរសៃ

អូនអើយ!លើកដៃថ្វាយជូនយាយម៉ៅ

សូមផាត់ពពក កុំឱ្យមកជិត

ឱ្យព្រះអាទិត្យរិតមានកម្តៅ

ព្រះអើយ! ភ្លៀងរាំងទាំងមេឃពណ៌ខ្មៅ

គុណបុណ្យដូនម៉ៅហៅព្រះសុរិយា

ចេកទុំមួយស្និត ត្បិតអីចៅក្រ

លើកថ្វាយអង្វរសុំពរមេបា

ដូនម៉ៅពេជ្រនិល ពពិលផ្កាស្លា

ថ្ងៃចៅរៀបការទៅប្រោះព្រំផង

ជើងភ្នំពេជ្រនិល ម្សិលផ្សងសច្ចា

ថ្ងៃនេះភ្លេងការ ខ្ញៀវខ្ញារអឺងកង

ក្រោមមេឃស្រឡះ ខែរះបំព្រង

ស្នេហ៍អូន និងបងដូចបំណងហើយ

ចេកទុំមួយស្និត ត្បិតអីចៅក្រ

លើកថ្វាយអង្វរសុំពរមេបា

ដូនម៉ៅពេជ្រនិល ពពិលផ្កាស្លា

ថ្ងៃចៅរៀបការទៅប្រោះព្រំផង

ជើងភ្នំពេជ្រនិល ម្សិលផ្សងសច្ចា

ថ្ងៃនេះភ្លេងការ ខ្ញៀវខ្ញារអឺងកង

ក្រោមមេឃស្រឡះ ខែរះបំព្រង

ស្នេហ៍អូន និងបងដូចបំណងហើយ

Más De ណូយ វ៉ាន់ណេត/ម៉េង កែវពេជ្ជតា

Ver todologo