Piano by ROMNIR
ពន្លឺបាំងបិទ ផ្ទៃមេឃងងឹត
ពិភពលោកប្រែជាអ័ព្នរស្មី
មនុស្សគ្រប់គ្នា
ឆោឡោកណ្តាលរាត្រី
រាហ៊ូអប្រិយ
កំពុងតែចាប់ច័ន្ទហើយ
ម្តេចចោទស្នេហ័ខ្ញុំ
ថានាំទុក្ខធំ
រារាំងក្តីស្នេហ៍នេះ
មិនដែលស្បើយ
រាហ៊ូច័ន្ទ
គេថាមិនមែនគូរឡើយ
ច័ន្ទគ្រាសផុតហើយ
ថ្ងៃណាឡើយ
បានជួបអូនទៀត
ម្ដេចស្នេហាត្រូវជួបត្រូវឃ្លាត
តើថ្ងៃក្រោយ
ត្រូវប្រែបែបណាទៀត
ឫក៏ជាតិនេះ
ពួកយើងពិតគ្មានវាសនា
បងមិនជឿលើព្រហ្មលិខិត
បងមិនជឿលើបណ្តាសា
ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវា
ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
ច័ន្ទអូនរះត្រង់នោះ
សុខទុក្ខយ៉ាងណាដែរ?
តើអូនមាននឹកបងទេ
មាននឹកបងទេ
តើពន្លឺខែប្រែរនោថ
ឫពេញវង់
រាហ៊ូបងត្រង់នេះ
កំពុងតែត្រៀមខ្លួន
ច័ន្ទគ្រាសលើកក្រោយជួបអូន
លើកក្រោយជួបអូន
មិនយូរទេស្ងួន
យើងនឹងនៅក្បែរគ្នារហូត
ម្ដេចស្នេហាត្រូវជួបត្រូវឃ្លាត
តើថ្ងៃក្រោយត្រូវ
ប្រែបែបណាទៀត
ឫក៏ជាតិនេះ
ពួកយើងពិតគ្មានវាសនា
បងមិនជឿលើព្រហ្មលិខិត
បងមិនជឿលើបណ្តាសា
ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវា
ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
បងកំពុងទៅហើយ
កំពុងឆ្ពោះទៅហើយ
លើកនេះបងមិនបណ្តោយ
បងមិនបណ្តោយ
លេបអូនទុកហើយ
មិនខ្ជាក់វិញទេ
យើងនឹងចាកចេញ
ឆ្ងាយពីមុខមាត់គេ
នាំយកពន្លឺដួងខែ
ពន្លឺដួងខែ ជាវិថីស្នេហ៍
ក្នុងលំហរដ៏សែនស្ងប់ស្ងាត់
ល្ខោននេះវាល្មមចប់ហើយ
ឱបងប្អូនអើយ
នៅអាល័យធ្វើអ្វី
វណ្ណះស្នេហ៍
ឃាំងខណ្ឌផ្ដាច់និស្ស័យ
ដូចរាហ៊ូថ្លៃ
ចាញ់ដៃបណ្ដាសា
យើងអាចបង្កើតស្នេហា
មិនប្រាកដថា
តែងតែជោគជ័យ
ពេលខ្លះត្រឹម
ជាទ្រព្យមានតម្លៃ
ក្នុងក្តីស្រមៃ
គ្មានថ្ងៃការពិតឡើយ