menu-iconlogo
huatong
huatong
avatar

យន្តហោះបោះពួយ

ប៉ែន រ៉នhuatong
qila_starhuatong
Letras
Grabaciones
I យន្តហោះបោះពួយ ឆ្លងខេត្តប៉ៃលិន

ទ្រូងខ្ញុំខ្លោចឆ្អិន ដូចត្រូវគេហែក

អើតតាមបង្អួច អើតមើលដងព្រែក

ព្យុះខ្សែទឹកភ្នែក ស្រែកហៅប្រុសស្នេហ៍

ឱ!ខេត្តត្បូងពេជ្រ ខ្ញុំមិនភ្លេចទេ

ស្ពានយោលកុំជេរ ថាខ្ញុំបែកបែរ

ប៉ាហ៊ីអូតង ជ្រលងអូស្នេហ៍

ដីចំការតែ កុងសែទិញត្បូង

II ស្រណោះខ្ទមស្បូវ វត្តអូតាប្រាក់

ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង

ស្បូវបីកណ្តប យើងគ្របបេះដូង

សុបិន្តលើទ្រូង ម្ចាស់ស្នេហ៍ឧត្តម

ឥឡូវអូនលាៗ មួយគ្រាសិន

លាដែនប៉ៃលិន សុបិន្តខ្នងភ្នំ

ខំរែងត្បូងទៅ បងអើយកុំយំ

ស្បូវមាសខ្ទមព្រំ ខ្ញុំមិនភ្លេចទេ

II ស្រណោះខ្ទមស្បូវ វត្តអូតាប្រាក់

ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង

ស្បូវបីកណ្តប យើងគ្របបេះដូង

សុបិន្តលើទ្រូង ម្ចាស់ស្នេហ៍ឧត្តម

ឥឡូវអូនលាៗ មួយគ្រាសិន

លាដែនប៉ៃលិន សុបិន្តខ្នងភ្នំ

ខំរែងត្បូងទៅ បងអើយកុំយំ

ស្បូវមាសខ្ទមព្រំ ខ្ញុំមិនភ្លេចទេ

Más De ប៉ែន រ៉ន

Ver todologo