menu-iconlogo
huatong
huatong
avatar

ចង់បានតែចិត្ត (ក្រអ្វីម្លេះ)

សាមុត/ប៉ែន រ៉នhuatong
💎ℂ𝕣𝕪𝕤𝕥𝕒𝕝~𝕍𝕚𝕟🔱huatong
Letras
Grabaciones
(ប).ក្រអ្វីម៉្លេះ ? ក្រអ្វីម៉្លេះ ?

បើក្រយ៉ាងនេះ អ្នកណាគេស្នេហ៍

មេត្តាអាណិត

(ស)ធ្វើល្ងង់ដល់ណា បងអើយ

បើអូនស្នេហ៍ហើយ ស្នេហ៍មួយជីវិត

(ប)ជឿអ្វីមួយផ្កាយ មួយជាសត្វល្អិត

(ស)សូមបងកុំគិត

(ប)ម្តេចមិនឱ្យគិត ជឿខូចជីវិត

ខ្លាចចិត្តស្រីរេ ដូចចុងស្រល់

(ស).ថ្វីបើរូបអូនប្រៀបដូច ជាផ្កាយ

ថ្វីបើឆោមឆាយដូចធរណី

(ប).នឹងហើយខុសគ្នា រូបយើងទាំងពីរ

(ស).តែចិត្តតែមួយ

(ប).ជឿអ្វីនារី ថ្ងៃមួយចិត្តពីរ

អនុស្សាវរីយ៍គង់អស់ក្លិន

(ស).ដែករឹងទន់ហើយ ឫកឆ្មើងកន្តើយ

បងអើយ ឥឡូវរលាយបាត់អស់

បងចិត្តអូនស្មោះ

(ប).តែមិនជឿសោះ

(ស).មិនជឿហីចុះ ក្តៅណាស់អ្នកប្រុស

(ប).ឆោមស្រស់ឈប់សិន ហ៊ឺ….

ថាលេងទេតើ ប្រញាប់..តែខឹង

អូនស្អាតអញ្ចឹង ប្រុសណាទ្រាំបាន

សូម្បីសត្វហើរ បើឃើញកល្យាណ

គង់តែវាជ្រុះ រោមមួយមិនខាន

ព្រោះថ្ពាល់កល្យាណ

រលោងប្រៀបបាននឹងចានមាស

(ភ្លេង)....

បញ្ចូលដោយ៖ ដាវីន

(ស).ដែករឹងទន់ហើយ ឫកឆ្មើងកន្តើយ

បងអើយ ឥឡូវរលាយបាត់អស់

បងចិត្តអូនស្មោះ

(ប).តែមិនជឿសោះ

(ស).មិនជឿហីចុះ ក្តៅណាស់អ្នកប្រុស

(ប).ឆោមស្រស់ឈប់សិន ហ៊ឺ….

ថាលេងទេតើ ប្រញាប់..តែខឹង

អូនស្អាតអញ្ចឹង ប្រុសណាទ្រាំបាន

សូម្បីសត្វហើរ បើឃើញកល្យាណ

គង់តែវាជ្រុះ រោមមួយមិនខាន

ព្រោះថ្ពាល់កល្យាណ

រលោងប្រៀបបាននឹងចានមាស។

(សូមអរគុណ)

Más De សាមុត/ប៉ែន រ៉ន

Ver todologo