ចង់ក្រសោប
ស៊ិនស៊ីសាមុត
ដំឡើងបទនេះ គ្រួសារខ្មែរ
បងណាលីន គ្រួសារខ្មែរ
សូមចាប់ផ្ដើម
ចង់ក្រសោប ស្ទុះឱបអូនឥឡូវ
សម្លឹងយូរៗទៅ ឃើញពៅល្អដូចផ្កា
រីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា
ភ្នែកមុតធ្លុះចិន្តា ថ្ងៃណាបាន កៀកកើយ
ចន្ទភ្លឺហើយ នៅឡើយមិនស្មើអូន
រស្មីស្រស់ស្រទន់ គួរគន់មិនឈប់ឡើយ
ពេលជួបជួន វិញ្ញាណភ្លឹកភ្លាំង អស់ហើយ
ចង់សួរឱ្យអូនឆ្លើយ កម្មអ្ហើយស្ដីមិនរួច
នេះហើយគឺ ជាមន្តស្នេហ៍ នឹករឹតទ្វេរ
រឹតតែគួរស្នេហ៍ គ្មានពេលភ្លេច
ចិត្តបំណង ប៉ងនៅជាប់ជានិច្ច
ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី
បងប្ដេជ្ញា ប្រាថ្នាតែអូនមួយ
អូនអ្ហើយអូនកុំព្រួយ កុំព្រួយណាចរណៃ
ស្លាប់ឬរស់ បងស្មោះលុះ គ្រាក្សិនក្ស័យ
បងមិនភ្លេចទេស្រី រូបស្រីជាដួងចិត្តបង
ភ្លេង!....
សូមបន្ត!.....
នេះហើយគឺ ជាមន្តស្នេហ៍ នឹករឹតទ្វេរ
រឹតតែគួរស្នេហ៍ គ្មានពេលភ្លេច
ចិត្តបំណង ប៉ងនៅជាប់ជានិច្ច
ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី
បងប្ដេជ្ញា ប្រាថ្នាតែអូនមួយ
អូនអ្ហើយអូនកុំព្រួយ កុំព្រួយណាចរណៃ
ស្លាប់ឬរស់ បងស្មោះលុះ គ្រាក្សិនក្ស័យ
បងមិនភ្លេចទេស្រី រូបស្រីជាដួងចិត្តបង
KH.សូមអរគុណ