menu-iconlogo
huatong
huatong
avatar

ខ្នើយប៉ាក់

ឱក សុគន្ធកញ្ញាhuatong
morrisoncarlhuatong
Letras
Grabaciones
ខ្នើយអើយ!ខ្នើយ ប៉ាក់ដោយដៃស្រី

ស្មានមាននិស្ស័យ

បានប្រុសថ្លៃកើយរួមកេសា

កម្មប្រួលប្រែ ស្នេហ៍គ្មានវាសនា

ឱ្យខ្នើយអើយ! រាត្រីសោកា

លេបទឹកនេត្រាសម្ងាត់ស្រី

ក្រៀមស្រពោនវាំងននទាំងគូ

ចងជាគំរូ ស្នេហ៍មួយគូដែលស្មានប្រពៃ

មុនបានថ្នមស្នេហ៍អស់និស្ស័យ

ឱ!វាំងនន ខកចិត្តលែងស្តី

នារាត្រី ឈប់បក់រេរាំ

បក្សីក្អាកក្អាយ ក្លាយបាត់សំនៀង

រុក្ខាខ្វះភ្លៀង ក្រៀមស្លឹករុះរោយដេរដាស

សមុទ្រលាតឆ្ងាយជាប់នាយអាកាស

មិនស្មើក្តីអាម៉ាស់

ឆ្ងាយណាស់ ខ្ទរខ្ទារលោកា

ថ្ពាល់ក្រពុំថ្នមទុកជូនបង

ផាត់ថែរលោង សម្រាប់រងទឹកភ្នែកស្នេហា

ផែនដីវិលប្រាប់ជាសញ្ញា

មនុស្សក្នុងលោកមិនទៀងវាសនា

ដូចស្នេហាមិនទៀងដួងចិត្ត

បក្សីក្អាកក្អាយ ក្លាយបាត់សំនៀង

រុក្ខាខ្វះភ្លៀង ក្រៀមស្លឹករុះរោយដេរដាស

សមុទ្រលាតឆ្ងាយជាប់នាយអាកាស

មិនស្មើក្តីអាម៉ាស់

ឆ្ងាយណាស់ ខ្ទរខ្ទារលោកា

ថ្ពាល់ក្រពុំថ្នមទុកជូនបង

ផាត់ថែរលោង សម្រាប់រងទឹកភ្នែកស្នេហា

ផែនដីវិលប្រាប់ជាសញ្ញា

មនុស្សក្នុងលោកមិនទៀងវាសនា

ដូចស្នេហាមិនទៀងដួងចិត្ត

www.loymong.com

Más De ឱក សុគន្ធកញ្ញា

Ver todologo