Upload and Lyrics by
Chomrung Pech
ធ្លាប់ធ្វើឲ្យអូនធ្លាក់ជ្រោះស្នេហា
ធ្វើឲ្យរូបស្រីឈឺផ្សារ
ស្រក់ទឹកនេត្រា ខ្លោចផ្សារឥតល្ហែ
មានអ្នកថ្មីគេ
លួងលោមប្រលោមសុំស្នេហ៍
ពេលនោះនួនល្អងច្រើសគេ
ដើម្បីភ្លេចបង ។
តែមានថ្ងៃមួយបងនឹកដល់ស្ងួន
បេះដូងត្រូវការនឹមនួន
ទូរស័ព្ទទៅស្ងួនចង់ប្រាប់អត្ថន័យ
អូនប្រាប់ថា
បេះដួងអូននៅអាល័យ
បើសិនបងព្រមវិលវៃ
ចិត្តកាយចរណៃរងចាំទទូល ។
ជីវិតជួបព្រួយ
បេះដូងរញ្ជួយក្នុងឪរ៉ា
ព្រោះស្រីរ៉ាយរ៉ាប់
អំពីរឿងក្តីស្នេហ៍ថា
រូបអូណនឹងគេ
អូនបានជ្រុលជ្រួសកាយា
ឮហើយស្ទើសូន្យសង្ខា
អូនប្រាប់ថានៅស្នេហ៍បានទេ ។
កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ
គ្រាមុនបោកប្រាស់ចិត្តមុំ
ឲ្យអូនយំស្ទើរក្ស័យជីវី
តែសូមអូន យល់ដល់បុរសម្នាក់នេះ
កុំមានជាលើកទីពីរ
បេះដូងមួយនេះ
ស្នេហ៍អូនរហូត ។
កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ
គ្រាមុនបោកប្រាស់ចិត្តមុំ
ឲ្យអូនយំស្ទើរក្ស័យជីវី
តែសូមអូន យល់ដល់បុរសម្នាក់នេះ
កុំមានជាលើកទីពីរ
បេះដូងមួយនេះ
ស្នេហ៍អូនរហូត ។
Thank you