គ្មានថ្លៃគ្មានថ្ងៃរស់
បងគ្មានសំណាង បានប្រាណកល្យាណថ្នមបី
បានត្រឹមអង្គុយស្រមៃ រំពៃសញ្ជឹងម្នាក់ឯង
វាលស្រែចម្ការ ល្វឹងល្វើយប្រែជាក្ដៅហែង
ញញឹមសង្ឃឹមខ្លាចក្លែង
ចំបែងគ្មានឡើយសុខសាន្ត
ដល់ក្រុងអូនលុង ឆោមយង់ភ្លេចអស់សន្យា
ក្រោមមេឃដួងចន្ទភ្លឺថ្លា ស្នេហាវាចាសាសង
ឥឡូវស្ងៀមស្ងាត់ ធម្មជាតិក្រៀមស្វិតមួហ្មង
ទួញសោកអាណិតបេះដូង
ស្នេហ៍ស្នងព្រាត់មិនត្រឡប់
បេះដូងបងរីងរៃ បើគ្មានថ្លៃគ្មានថ្ងៃរស់បាន
ចិត្តស្មោះមានប៉ុន្មានបូជាជូនអូន
គ្រប់ដង្ហើមនឹកស្រី
ចិត្តភក្ដីលុះ ជីវិតសូន្យ
ស្ងួនមិនចាំសន្យា ជីវាភ្លើតភ្លើន
ចប់ហើយក្ដីស្នេហ៍
ខំថែប្រែខ្សោះអស់ន័យ តើរស់មានប្រយោជន៍អ្វី
បើថ្លៃឃ្លាតឆ្ងាយទៅហើយ
លោកាអយុត្ត សមុទ្រអ្នកធំល្វឹងល្វើយ
ម្ដេចក៏អ្នកធ្វើព្រងើយ
ដឹងហើយថាខ្ញុំឈឺ..ចាប់...
ភ្លេង
បេះដូងបងរីងរៃ បើគ្មានថ្លៃគ្មានថ្ងៃរស់បាន
ចិត្តស្មោះមានប៉ុន្មានបូជាជូនអូន
គ្រប់ដង្ហើមនឹកស្រី
ចិត្តភក្ដីលុះ ជីវិតសូន្យ
ស្ងួនមិនចាំសន្យា ជីវាភ្លើតភ្លើន
ចប់ហើយក្ដីស្នេហ៍
ខំថែប្រែខ្សោះអស់ន័យ តើរស់មានប្រយោជន៍អ្វី
បើថ្លៃឃ្លាតឆ្ងាយទៅហើយ
លោកាអយុត្ត សមុទ្រអ្នកធំល្វឹងល្វើយ
ម្ដេចក៏អ្នកធ្វើព្រងើយ
ដឹងហើយថាខ្ញុំឈឺ..ចាប់...