បងស្នេហ៍អូនលើសហើយ ឲ្យអូនដឹងចិត្ត
អូនធ្វើអ្វីស្រេចចិត្តវមិត្ត អូនមិនដែលគិត
ដល់ចិត្តបងទេ
ឥឡូវអូនប្លែកហើយ មិនដូចមុនទេ
អូនបង្កាត់កំហឹងមាសមេ
នាំរឿងឥតល្ហែអូនអាំងតែពាក្យបែក
ពាក្យបែកយ៉ាងខ្លី អូននិយាយស្រួល
ដឹងទេនិមលបងពិបាកធ្វើ
ព្រោះដឹងអូនខុសរាល់គ្រប់ទង្វើ
ទ្រាំធ្វើល្ងីល្ងើព្រោះខ្លាចបាត់អូន
រឿងតូចតាចអូនអ្ហើយ កុំធ្វើធំស្ងួន
ពន្លកស្នេហ៍វាលូតខៀវហើយអូន
កុំក្ដិចណាស្ងួន ស្ដាយពេលយើងខំថែ
ភ្លេង...
ពាក្យបែកយ៉ាងខ្លី អូននិយាយស្រួល
ដឹងទេនិមលបងពិបាកធ្វើ
ព្រោះដឹងអូនខុសរាល់គ្រប់ទង្វើ
ទ្រាំធ្វើល្ងីល្ងើព្រោះខ្លាចបាត់អូន
រឿងតូចតាចអូនអ្ហើយ កុំធ្វើធំស្ងួន
ពន្លកស្នេហ៍វាលូតខៀវហើយអូន
កុំក្ដិចណាស្ងួន ស្ដាយពេលយើងខំថែ...
!បើមានកន្លែងខុសទាស់សូមទោសផងណា!