menu-iconlogo
huatong
huatong
avatar

សញ្ញាខ័ណ្ឌ

ឆន សុវណ្ណរាជhuatong
slade_starhuatong
Paroles
Enregistrements
សញ្ញាខ័ណ្ឌ

សើចលែងសម បង្ខំមុខឲ្យញញឹម

អស់សង្ឃឹម ញញឹមចំអកខ្លួនឯង

នៅថ្ងៃដែលអូនជ្រើសយកគេ

ដឹងដែរទេបងឈឺហួសថ្លែង

ខឹងខ្លួនឯង មិនហ៊ានសារភាពស្នេហ៍ប្រាប់អូន

គ្រាន់ទុកពេល ពិសោធន៍ចិត្តស្នេហ៍ខ្លួនឯង

បែរអ្នកផ្សេង ដណ្ដើមអូនចេញពីបង

មនុស្សពីរអ្នកមានចិត្តដូចគ្នា

តែបែជាស្នេហ៍ខកបំណង

សុំទោសផង ព្រោះតែបងទើបអូនឈឺផ្សា

បន្ទាត់ស្នេហ៍ដាក់សញ្ញាខ័ណ្ឌ

ចិត្តស្រលាញ់ដើរដល់ផ្លូវទាល់

ធ្វើមិនស្គាល់មនុស្សដែលបេះដូងត្រូវការ

ហេតុអ្វីក៏ឈឺចាប់យ៉ាងនេះ

ឬបែបនេះទើបហៅស្នេហា

ធ្វើយ៉ាងណាទើបបងអាចភ្លេចអូនបាន

ធ្វើយ៉ាងណាទើបស័ក្តិសមទៅ

ឬរស់នៅមើលអូនថែរគេ

ឬប្រាប់គេថាយើងមិនអាចខ្វះគ្នាបាន

ស្នេហាគឺអាត្មានិយម

តែអារម្មណ៍មិនទាន់ក្លាហាន

មិនទាន់ហ៊ានធ្វើបាបគេ

.....ភ្លេង.....

គ្រាន់ទុកពេល ពិសោធន៍ចិត្តស្នេហ៍ខ្លួនឯង

បែរអ្នកផ្សេង ដណ្ដើមអូនចេញពីបង

មនុស្សពីរអ្នកមានចិត្តដូចគ្នា

តែបែជាស្នេហ៍ខកបំណង

សុំទោសផង ព្រោះតែបងទើបអូនឈឺផ្សា

បន្ទាត់ស្នេហ៍ដាក់សញ្ញាខ័ណ្ឌ

ចិត្តស្រលាញ់ដើរដល់ផ្លូវទាល់

ធ្វើមិនស្គាល់មនុស្សដែលបេះដូងត្រូវការ

ហេតុអ្វីក៏ឈឺចាប់យ៉ាងនេះ

ឬបែបនេះទើបហៅស្នេហា

ធ្វើយ៉ាងណាទើបបងអាចភ្លេចអូនបាន

ធ្វើយ៉ាងណាទើបស័ក្តិសមទៅ

ឬរស់នៅមើលអូនថែរគេ

ឬប្រាប់គេថាយើងមិនអាចខ្វះគ្នាបាន

ស្នេហាគឺអាត្មានិយម

តែអារម្មណ៍មិនទាន់ក្លាហាន

មិនទាន់ហ៊ានធ្វើបាបគេ

បន្ទាត់ស្នេហ៍ដាក់សញ្ញាខ័ណ្ឌ

ចិត្តស្រលាញ់ដើរដល់ផ្លូវទាល់

ធ្វើមិនស្គាល់មនុស្សដែលបេះដូងត្រូវការ

ហេតុអ្វីក៏ឈឺចាប់យ៉ាងនេះ

ឬបែបនេះទើបហៅស្នេហា

ធ្វើយ៉ាងណាទើបបងអាចភ្លេចអូនបាន

ធ្វើយ៉ាងណាទើបស័ក្តិសមទៅ

ឬរស់នៅមើលអូនថែរគេ

ឬប្រាប់គេថាយើងមិនអាចខ្វះគ្នាបាន

ស្នេហាគឺអាត្មានិយម

តែអារម្មណ៍មិនទាន់ក្លាហាន

មិនទាន់ហ៊ានធ្វើបាបគេ

ស្នេហាគឺអាត្មានិយម

តែអារម្មណ៍មិនទាន់ក្លាហាន

មិនទាន់ហ៊ាន....

ធ្វើបាបគេ....

អរគុណ

Davantage de ឆន សុវណ្ណរាជ

Voir toutlogo