menu-iconlogo
huatong
huatong
avatar

វាលស្រីស្រណោះ

ប៉ែន រ៉នhuatong
Ugly_girl🐼huatong
Paroles
Enregistrements
I.វាលស្រីស្រណោះ មិនអស់អាល័យ

ចម្រៀងប្រុសថ្លៃ ចងដៃឲ្យអូន

ក្ដិចខ្ញាំ ដួងចិត្ត ឲ្យស្វិតស្រពោន

បើខុសពីអូន ទោះជីវិតសូន្យ

ក៏អូនមិនថា

II.វាលស្រីស្រណោះ មិនអស់សង្ឃឹម

ម្ដេចមិនញញឹម ឲ្យអស់ចិន្ដា

ទៅហើយច្រៀងផ្ដាំ ដៀលស្រីសាវា

បើអស់ ចិន្ដា

ម្ដេចក៏ថ្លៃលា ទៅទាំងទឹកភ្នែក

R.វាលស្រី ស្រណោះអឺយ..!

វាលស្រីស្រណោះ អស់មាន ថ្ងៃស្អែក..

មានតែថ្ងៃសោក និងថ្ងៃយំយែក

មិនទាន់ដឹងចិត្ត មានគេបំបែក

ទៅទាំង ក្ដីស្មោះ

III.វាលស្រីស្រណោះ វាលអស់ភក្ដី

បើបងខឹងស្រី ក៏ខឹងទៅចុះ

អូនសូម ស្រែកផ្ដាំ វាលស្រីស្រណោះ

ថាខ្ញុំ មិនស្មោះ

វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង

.

(ភ្លេង)...

.

R.វាលស្រី ស្រណោះអឺយ..!

វាលស្រីស្រណោះ អស់មាន ថ្ងៃស្អែក..

មានតែថ្ងៃសោក និងថ្ងៃយំយែក

មិនទាន់ដឹងចិត្ត មានគេបំបែក

ទៅទាំង ក្ដីស្មោះ

III.វាលស្រីស្រណោះ វាលអស់ភក្ដី

បើបងខឹងស្រី ក៏ខឹងទៅចុះ

អូនសូម ស្រែកផ្ដាំ វាលស្រីស្រណោះ

ថាខ្ញុំ មិនស្មោះ

វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង

វាលស្រីស្រណោះ

ពូនផ្នូរ..ខ្ញុំផង.. ៕

.

(សូមអរគុណ)

Davantage de ប៉ែន រ៉ន

Voir toutlogo