menu-iconlogo
huatong
huatong
avatar

ក្រមុំលាក់ខ្លួន (សារិកាកែវកើច)

សាមុត/សុទ្ធាhuatong
💎ℂ𝕣𝕪𝕤𝕥𝕒𝕝~𝕍𝕚𝕟🔱huatong
Paroles
Enregistrements
(ប) ឳ!សារិកា សារិកាកែវអើយ

សារិកាកែវកើច កុំចង់លេងសើច

ជាមួយប្រុសខ្ញុំ

សារិកាកែវកើច កុំចង់លេងសើច

ជាមួយប្រុសខ្ញុំ

ខំរឹតតែងកាយ កែខ្លួនក្រមុំ

រឹតគូថ ឡើងក្បំ ទ្រូងឡើង ស្រួចងរ

អីយ៉ាស ភ្នែកខ្ញុំ ឃើញស្រី

ស្មាន ព្រហ្មចារីយ៏ ដឹងអីចង្រៃវាយក

អីយ៉ាស ភ្នែកខ្ញុំ ឃើញស្រី

ស្មាន ព្រហ្មចារីយ៏ ដឹងអីចង្រៃវាយក

ក្រមុំត្បាញអាយ មេម៉ាយវឹកវរ

ណាត់អោយខ្ញុំមក ស្រីដេក អោបប្តី

(ស) យើុស ! កម្លោះច្រេះចាប់

ហាដូច គេកាប់ ថាគេមានប្តី

យើុស ! កម្លោះច្រេះចាប់

ហាដូច គេកាប់ ថាគេមានប្តី

ថាគេរឹត ខ្លួន កែរាងជាថ្មី

ខ្លួនឯង អាងអី ថាស្រីមេម៉ាយ

(ប) បើគ្មានប្តីទេ ម្តេចក៏មាសមេ

សម្ងំលាក់កាយ

បើគ្មានប្តីទេ ម្តេចក៏មាសមេ

សម្ងំលាក់កាយ

បើមិនមុសា ចុះមក ឆោមឆាយ

បងសូមមើលកាយ មើលរាងជាថ្មី

(ស) ខ្ញុំមិនចុះទេ ខ្លាច អាស្រូវកេរ្ត៏

ខុសក្បួន ច្បាប់ស្រី

ខ្ញុំមិនចុះទេ ខ្លាច អាស្រូវកេរ្ត៏

ខុសក្បួន ច្បាប់ស្រី

ម៉ែអូនហាមផ្តាច់ មិនអោយចុះដី

សូមប្រុស វិលវៃ ស្អែកសឹម ជួបគ្នា

(ប) ម៉ែអូនទៅបាត់ អាធ្រាត្រយប់ស្ងាត់

សត្វចូល និន្រ្ទា

ម៉ែអូនទៅបាត់ អាធ្រាត្រយប់ស្ងាត់

សត្វចូល និន្រ្ទា

បងនិងចូលទៅ ចាប់ពៅពុំងារ

រួមរស់និងគ្នា ទោះស្លាប់ មិនស្តាយ

(ស) ទេ..... ខ្ញុំទៅហើយ

..(ភ្លេង)...

បញ្ចូលដោយ៖ ដាវីន

..

(ស) អូ! អ្នកប្រុស អ្នកប្រុសបងអើយ

រូបអូនជាស្រី នៅព្រហ្មចារីយ៏

ទាំងចិត្ត ទាំងកាយ

នែ! រូបអូនជាស្រី

នៅព្រហ្មចារីយ៏ ទាំងចិត្ត ទាំងកាយ

ដូចផ្កាក្រពុំ ក្លិនក្រអូបសាយ

ដូចចេកនួនក្លាយ ស្រគាលទុំដើម

(ប) ជឿហើយ ជីវ៉ា

រូបអូនដូចផ្កា ត្រូវទឹកសន្សើម

ជឿហើយ ជីវ៉ា

រូបអូនដូចផ្កា ត្រូវទឹកសន្សើម

មុខឡើងផូផង់ ទ្រូងពើង ល្អឆ្នើម

បងសុំចាប់ផ្តើម ចងស្ពាន និងស្រី

(ស) ចងស្ពាន មានក្បួន

ក្រមុំឡើងខ្លួន សុខចិត្តមេត្រី

ចងស្ពាន មានក្បួន

ក្រមុំឡើងខ្លួន សុខចិត្តមេត្រី

បើគ្មានក្បួនទេ កុំមកបេតី

ទោះស្លាប់ក្នុងដី ក៏មិនព្រមដែរ

(ប) បងលលេងផង

ម្តេចក៏នួនល្អង ងង៉ក់បែកបែរ

បងលលេងផង

ម្តេចក៏នួនល្អង ងង៉ក់បែកបែរ

ប្រយត្ន័បងខឹង ស្ទុះវឹង ទៅក្បែរ

ក្រញិចមាសស្នេហ៏ អោយបាក់ឆ្អឹងអស់

(រូម) យើងស្រឡាញ់ ស្រឡាញ់គ្នាអើយ។

.

(សូមអរគុណ)

Davantage de សាមុត/សុទ្ធា

Voir toutlogo