menu-iconlogo
huatong
huatong
avatar

មានអ្វីៗមិនស្មើមានបង

អ៊ីវ៉ាhuatong
sdw77huatong
Paroles
Enregistrements
ជានិស្ស័យ ដឹកដៃឱ្យយើងស្គាល់គ្នា

ជានិស្ស័យ រុញច្រានឱ្យអូនស្រលាញ់បង

ប្រុសគគោក តាមសុំស្នេហ៍

អូនមិនដែលយកភ្នែកមើលផង

មានតែបង ដែលអូនហ៊ានដាក់ចិត្តកាយ

នៅក្បែរបងបេះដូងអូនកក់ក្តៅ

ពេលឆ្ងាយពៅ អារម្មណ៍ហោះហើរតាមខ្យល់

ចាប់មានស្នេហ៍ ពិភពលោក

ស្រស់បំព្រង ស្មានមិនដល់

ទុក្ខកង្វល់ ក៏រលាយក្រោមស្នាមញញឹម

មានអ្វីៗមិនស្មើមានបង

បេះដូងគ្រងភាសាស្នេហា

ដៃទាំងពីរចាក់ស្រេះគ្នាដើរគ្រប់កន្លែង

ចង់អួតប្រាប់ទៅមនុស្សគ្រប់គ្នា

ឱ្យពួកគេឃើញហើយច្រណែន

ថារូបអូន មានសំណាងបានបងជាគូ

ទោះជាយើងស្គាល់គ្នាត្រឹមពេលខ្លី

តែបីដូចធ្លាប់ស្គាល់គ្នាពីជាតិមុន

ព្រោះអារម្មណ៍យើងតែមួយ

ស្របទិសគ្នាទៅយ៉ាងរលូន

អរគុណស្ងួន ឱ្យអូនរស់ឆ្ងាយភាពឯកា

នៅក្បែរបងបេះដូងអូនកក់ក្តៅ

ពេលឆ្ងាយពៅ អារម្មណ៍ហោះហើរតាមខ្យល់

ចាប់មានស្នេហ៍ ពិភពលោក

ស្រស់បំព្រង ស្មានមិនដល់

ទុក្ខកង្វល់ ក៏រលាយក្រោមស្នាមញញឹម

មានអ្វីៗមិនស្មើមានបង

បេះដូងគ្រងភាសាស្នេហា

ដៃទាំងពីរចាក់ស្រេះគ្នាដើរគ្រប់កន្លែង

ចង់អួតប្រាប់ទៅមនុស្សគ្រប់គ្នា

ឱ្យពួកគេឃើញហើយច្រណែន

ថារូបអូន មានសំណាងបានបងជាគូ

ទោះជាយើងស្គាល់គ្នាត្រឹមពេលខ្លី

តែបីដូចធ្លាប់ស្គាល់គ្នាពីជាតិមុន

ព្រោះអារម្មណ៍យើងតែមួយ

ស្របទិសគ្នាទៅយ៉ាងរលូន

អរគុណស្ងួន ឱ្យអូនរស់ឆ្ងាយភាពឯកា

មានអ្វីៗមិនស្មើមានបង

បេះដូងគ្រងភាសាស្នេហា

ដៃទាំងពីរចាក់ស្រេះគ្នាដើរគ្រប់កន្លែង

ចង់អួតប្រាប់ទៅមនុស្សគ្រប់គ្នា

ឱ្យពួកគេឃើញហើយច្រណែន

ថារូបអូន មានសំណាងបានបងជាគូ

ទោះជាយើងស្គាល់គ្នាត្រឹមពេលខ្លី

តែបីដូចធ្លាប់ស្គាល់គ្នាពីជាតិមុន

ព្រោះអារម្មណ៍យើងតែមួយ

ស្របទិសគ្នាទៅយ៉ាងរលូន

អរគុណស្ងួន ឱ្យអូនរស់ឆ្ងាយភាពឯកា

Davantage de អ៊ីវ៉ា

Voir toutlogo