menu-iconlogo
huatong
huatong
avatar

បេះដូងរងគ្រោះ

ឱក សុគន្ធកញ្ញាhuatong
nanapinkyyhuatong
Paroles
Enregistrements
មើលទឹកសមុទ្រឱ្យសែនរន្ធត់ឱរា

ចុងស្រល់ចំអកវាចា

ឈឺផ្សាពេញដួងហឫទ័យ

ធម្មជាតិស្ងៀមស្ងាត់

ហាក់មានវិបត្តិដូចស្រី

ចង់ប្រាប់តែមិនអាចស្តី

ព្រោះប្រពៃណី ចាស់ទុំកម្រិត

វណ្ណៈគ្រួសារ ខ្ពស់ទាបមិនអាចបំពាន

ខ្លួនស្រីតែងតែខ្មាសអៀន

មិនហ៊ានប្រាប់ពីការពិត

ចិត្តផ្សេងមាត់ផ្សេង

ភាសាបេះដូងបាំងបិទ

ធម្មជាតិសូមអ្នកជួយគិត

ស្រលាញ់អាណិត តើរើសមួយណា?

ខ្លួនជិតបង្កើយ ចិត្តឆ្ងាយខ្វល់ស្តាយកន្លង

ពន្លកស្នេហ៍បានចងក្រង

អូននិងបងកាលវ័យកុមារ

បងផ្តាច់ចំណង កម្រងស្នេហ៍អនុស្សា

ពេលនេះបានត្រឹមព្រាត់គ្នា

ពុំងាមានថ្មីបញ្ឈឺចិត្តអូន

ភ្លេចណាស់នឹកណាស់

នឹកណាស់ម្ចាស់បេះដូងអើយ!

ជួបអូនបងធ្វើកន្តើយ

មិនឆ្លើយសាសងសម្តី

បេះដូងអូនយំ

យំលាស្នេហ៍អស់និស្ស័យ

ព្រហ្មលិខិតម្តេចមិនប្រណី

ជួបហើយហេតុអ្វី ពង្រាត់ទៅវិញ

ខ្លួនជិតបង្កើយ ចិត្តឆ្ងាយខ្វល់ស្តាយកន្លង

ពន្លកស្នេហ៍បានចងក្រង

អូននិងបងកាលវ័យកុមារ

បងផ្តាច់ចំណង កម្រងស្នេហ៍អនុស្សា

ពេលនេះបានត្រឹមព្រាត់គ្នា

ពុំងាមានថ្មីបញ្ឈឺចិត្តអូន

ភ្លេចណាស់នឹកណាស់

នឹកណាស់ម្ចាស់បេះដូងអើយ!

ជួបអូនបងធ្វើកន្តើយ

មិនឆ្លើយសាសងសម្តី

បេះដូងអូនយំ

យំលាស្នេហ៍អស់និស្ស័យ

ព្រហ្មលិខិតម្តេចមិនប្រណី

ជួបហើយហេតុអ្វី ពង្រាត់ទៅវិញ

Davantage de ឱក សុគន្ធកញ្ញា

Voir toutlogo