menu-iconlogo
huatong
huatong
avatar

ស្នាមស្នេហ៍សមុទ្ររាម

ឱក សុគន្ធកញ្ញាhuatong
rivas986huatong
Paroles
Enregistrements
រលកបោកច្រាំង

ទុកនៅស្លាកស្នាមសាក្សី

បេះដូងឈាមស្រី

ដាមនិស្ស័យជាសញ្ញា

ស្នាមយើងវះសាច់ស្មា

បងអើយទោះជាមរណា

ក៏ចិត្តស្នេហាគ្មានថ្ងៃភ្លេចបាន។

រំពេព្រាត់គូ

យំសោកបោកខ្លួនអាល័យ

អូនព្រាត់ប្រុសថ្លៃ

ព្រោះព្រានចង្រៃសាមាន្យ

កន្សែងផ្ដិតឈាម

ផ្ដិតស្នេហ៍ទាំងប៉ុន្មាន

អនុស្សារាប់លានឆ្នេរខ្សាច់សាក្សី។

ដើមដូងមាត់ឆ្នេរយំស្រែកសួររកនួនល្អង

កោះស្នេហ៍ធ្លាប់បានភ្ជាប់ចំណង

អូនហើយនឹងបង

ប្រែដាច់អាល័យ

អូនយំរាល់រាត្រី

ពេលបានជួបចរណៃ

បងអើយបែជាឃ្លាតឃ្លា

ស្រណោះដៃបង

ត្រកងលួងលោមប្រាណស្រី

ឈាមស្រក់ពេញដី

អូនលាបងក្ស័យមរណា

ជាតិនេះស្នេហ៍យើងមានពារ

ព្រាត់ប្រាស់មិនបានជួបគ្នា

ជាតិក្រោយសច្ចាសុំជួបតែបង។

ដើមដូងមាត់ឆ្នេរយំស្រែកសួររកនួនល្អង

កោះស្នេហ៍ធ្លាប់បានភ្ជាប់ចំណង

អូនហើយនឹងបង

ប្រែដាច់អាល័យ

អូនយំរាល់រាត្រី

ពេលបានជួបចរណៃ

បងអើយបែជាឃ្លាតឃ្លា។

កោះស្នេហ៍កោះទុក្ខ

ជង្រុកកម្មពារទឹកភ្នែក

ព្យុះកម្មបំបែក

ដើមដូងយំស្រែកមួហ្មង

សមុទ្រស្រែកសួរទៅឆ្នេរ

រំពេសួររកបង្គង

រឿងកន្លងអូនស្មោះនឹងបង

ស្ម័គ្រស្នេហ៍សមុទ្ររាម។

Davantage de ឱក សុគន្ធកញ្ញា

Voir toutlogo