menu-iconlogo
huatong
huatong
avatar

ផ្កាអើយទាបមក

ណូយ វ៉ាន់ណេត + ហ៊ឹម ស៊ីវនhuatong
rockmama_starhuatong
Paroles
Enregistrements
ផ្កាអើយ!ទាបមក

(ប) ដៃឈោងបេះផ្កា

ផ្គាប់ដួងចិន្ដា នាសាស្រង់យក

ឱ!ផ្កាអើយ!ទាបមក

ស្រស់ពៅពន្លក ឲ្យបង បេះផង

រីកធ្វើអ្វីទៅ? ក្លែបក្លិន ឆ្អិនឆ្អៅ

នៅតែក្នុង របង

បង្ហើរតាមខ្យល់ វិលវល់លម្អង

ជាប់នាសាបង ប៉ុនប៉ងស្រឡាញ់...

(ស) អ្នកមកពីណា?

ហ៊ានឈោងបេះផ្កា ប្រាថ្នាថើបក្លិន

ឱ!បងអើយ!ឈប់សិន

ព្រលឹងមាសឆ្អិន អូនមិនកំណាញ់

ផ្កាអូន មានម្ចាស់

កុំបេះផ្ដេសផ្ដាស បើច្បាស់ស្រឡាញ់

ចូលដល់ម៉ែឪ ពៅមិនក្នក់ក្នាញ់

រូបអូនស្រឡាញ់ ឲ្យពេញចិត្តញាតិ

(ប) ឱ!ពេជ្រចរណៃ

អូនមានតម្លៃ ថ្លៃស្មើនេត្រា..

(ស) ឱ!សច្ចៈវាចា ឬមួយមុសា

ថាមាន ល្បិចស្នៀត

(ប) កម្រងភួងម្លិះ

ក្រអូបយ៉ាងនេះ បុប្ផា សរជាតិ

(ស) បងអើយ!កុំស្ដី ឲ្យស្រីចង្អៀត

(រួម) សច្ចាគ្រប់ជាតិ

ពុំឃ្លាតគ្នាឡើយ...

️️️ ️ភ្លេង

(ប) ដៃឈោងបេះផ្កា

ផ្គាប់ដួងចិន្ដា នាសាស្រង់យក

ឱ!ផ្កាអើយ!ទាបមក

ស្រស់ពៅពន្លក ឲ្យបង បេះផង

រីកធ្វើអ្វីទៅ? ក្លែបក្លិន ឆ្អិនឆ្អៅ

នៅតែក្នុង របង

បង្ហើរតាមខ្យល់ វិលវល់លម្អង

ជាប់នាសាបង ប៉ុនប៉ងស្រឡាញ់...

(ស) អ្នកមកពីណា?

ហ៊ានឈោងបេះផ្កា ប្រាថ្នាថើបក្លិន

ឱ!បងអើយ!ឈប់សិន

ព្រលឹងមាសឆ្អិន អូនមិនកំណាញ់

ផ្កាអូន មានម្ចាស់

កុំបេះផ្ដេសផ្ដាស បើច្បាស់ស្រឡាញ់

ចូលដល់ម៉ែឪ ពៅមិនក្នក់ក្នាញ់

រូបអូនស្រឡាញ់ ឲ្យពេញចិត្តញាតិ

(ប) ឱ!ពេជ្រចរណៃ

អូនមានតម្លៃ ថ្លៃស្មើនេត្រា..

(ស) ឱ!សច្ចៈវាចា ឬមួយមុសា

ថាមាន ល្បិចស្នៀត

(ប) កម្រងភួងម្លិះ

ក្រអូបយ៉ាងនេះ បុប្ផា សរជាតិ

(ស) បងអើយ!កុំស្ដី ឲ្យស្រីចង្អៀត

(រួម) សច្ចាគ្រប់ជាតិ

ពុំឃ្លាតគ្នាឡើយ..

សូមអរគុណ

Davantage de ណូយ វ៉ាន់ណេត + ហ៊ឹម ស៊ីវន

Voir toutlogo