menu-iconlogo
huatong
huatong
avatar

ហេតុអ្វីយើងបែកគ្នា

គូម៉ាhuatong
K-Vanokor-Single🎤🎶💝huatong
Lirik
Rekaman
ហេតុអ្វីយើងបែកគ្នា

ភ្លេងសុទ្ធ គូម៉ា

I ចិត្តបងស្រឡាញ់ ដឹងហើយថាបងស្នេហ៍ប៉ុនណា មកឃ្លាតជីវា ទាំងបងមិនដឹងខ្លួន

យប់យើងនៅស្នេហ៍ ព្រឹកប្រែគ្នានដំណឹងពិសី តើហេតុអ្វី យើងបែកគ្នា?

មិនដឹងអ្វីសោះ សុខៗមកអស់ចិត្តឬថ្លៃ បេះដូចរីងរៃ រកអ្វីធ្វើមិនត្រូវ

ទន្ទឹងផ្លូវស្ងួន ទឹកភ្លែកថ្ទួនៗព្រោះនឹកពេក ឬថ្ងៃស្អែករិតឈឺផ្សា

II អូនភ្លេចបងហើយ ស្អប់ហើយមែនទេព្រលឹង បងអួលគ្រប់ពេលនឹក ពាក្យអូនស្នេហ៍បងណាស់

ម្ដេចក៏ពេលនេះ បេះដូងអូនប្រែក្រឡាស់ ចិត្តបងគ្រាន់តែចង់ដឹងច្បាស់ ថាមកពីអ្វី?

បងនឹកអូនណាស់ មាសស្ងួន វិលមកអាសូររៀមរ៉ា ប្រគល់អស់ហើយ ស្នេហា

ហ៊ឺ..... បងសូមអង្វរ វិលដូចដើម

(ពោល) ហេតុអ្វីគ្រប់យ៉ាងត្រូវបញ្ចប់ ពេលដែលទើបនឹង ចាប់ផ្ដើមយ៉ាងនេះ? អូនទៅដោយគ្នានលាមួយម៉ាត់

ដឹងទេថាចិត្តបងពិបាកប៉ុនណា? ចម្រៀង១បទនេះ បងគ្រាន់តែសង្ឃឹមថា អូនបានឮ

ទោះជាចុងក្រោយ អូននៅតែមិនអាច វិលវិញក៏ដោយ តែចិត្តបងនៅតែស្រឡាញ់ អូនខ្លាំងណាស់

III បងវង្វេងហើយ រង់ចាំត្រាណត្រើយ អូនត្រឡប់ ឯកានៅមុខ

ទុក្ខសោកតាមពីក្រោយ រាល់យប់ទឹកភ្នែក រយពាន់សំនួរគ្នានចម្លើយ ឬចាំឲ្យ បងមរណា

IV អូនភ្លេចបងហើយ ស្អប់ហើយមែនទេព្រលឹង បងអួលគ្រប់ពេលនឹក ពាក្យអូនស្នេហ៍បងណាស់

ម្ដេចក៏ពេលនេះ បេះដូងអូនប្រែក្រឡាស់ ចិត្តបងគ្រាន់តែចង់ដឹងច្បាស់ ថាមកពីអ្វី?

បងនឹកអូនណាស់ មាសស្ងួន វិលមកអាសូររៀមរ៉ា ប្រគល់អស់ហើយស្នេហា ហ៊ឺ....បងសូមអង្វរ

បងនឹកអូនណាស់ មាសស្ងួន វិលមកអាសូររៀមរ៉ា ប្រគល់អស់ហើយស្នេហា

ហ៊ឺ............ បងសូមអង្វរ វិលដូចដើម...

...សូមអរគុណ...

Selengkapnya dari គូម៉ា

Lihat semualogo