menu-iconlogo
huatong
huatong
avatar

ទីទៃពិតចិត្តតែមួយ

ម៉េង កែវពេជ្ចតាhuatong
✳️T.S.C.​LINGHENG🔥huatong
Lirik
Rekaman
Upload T.S.C fam

LING

ឱ!ផែនភព មានយប់មានថ្ងៃ

ខ្ញុំចាញ់ដៃ ភពស្នេហា

ចិត្តវិលវល់ យល់តែខ្លោចផ្សា

ព្រោះស្នេហា ឃ្លាតទៅឆ្ងាយ

ទោះផ្ទៃមេឃ ស្រឡះឥតហ្មង

តែអូននឹកបង គ្មានណាយ

ទ្រូងចង្អៀត ឃ្លាតតែរូបកាយ

ចិត្តនឹកស្ដាយ គ្មានពេលល្ហែ

ភ្លេង...

ចិត្តនឹកគិត ស្រលាញ់ស្រណោះ

មិនបំភ្លេចសោះ ម្ចាស់ចិត្តស្នេហ៍

ទីទៃពិត ចិត្តឥតកែប្រែ

រង់ចាំតែ ស្នេហ៍ថ្លើមចិត្ត

ទោះផ្លូវឆ្ងាយ ឆ្លងទ្វីបយ៉ាងណា

អូនសូមសច្ចា ថារួមស្និទ្ធ

សូមឱ្យបង មកក្រងខ្សែជីវិត

ផ្ដល់ទឹកអម្រឹត សម្រាប់..អូន..

ភ្លេង...

ទោះផ្ទៃមេឃ ស្រឡះឥតហ្មង

តែអូននឹកបង គ្មានណាយ

ទ្រូងចង្អៀត ឃ្លាតតែរូបកាយ

ចិត្តនឹកស្ដាយ គ្មានពេលល្ហែ

ចិត្តនឹកគិត ស្រលាញ់ស្រណោះ

មិនបំភ្លេចសោះ ម្ចាស់ចិត្តស្នេហ៍

ទីទៃពិត ចិត្តឥតកែប្រែ

រង់ចាំតែ ស្នេហ៍ថ្លើមចិត្ត

ទោះផ្លូវឆ្ងាយ ឆ្លងទ្វីបយ៉ាងណា

អូនសូមសច្ចា ថារួមស្និទ្ធ

សូមឱ្យបង មកក្រងខ្សែជីវិត

ផ្ដល់ទឹកអម្រឹត សម្រាប់...អូន..

ផ្ដល់ទឹកអម្រឹត សម្រាប់...អូន..

ចប់!

Selengkapnya dari ម៉េង កែវពេជ្ចតា

Lihat semualogo
ទីទៃពិតចិត្តតែមួយ oleh ម៉េង កែវពេជ្ចតា - Lirik & Cover