menu-iconlogo
huatong
huatong
avatar

ពុកម៉ែឯណាដែលមិនស្រលាញ់កូន

សួស វីហ្សាhuatong
T.S.C.ROøOóOôOōŒohuatong
Lirik
Rekaman
ខ្ញុំលួចមើល រូបកាយពុកម៉ែជរា

ក៏ឃើញថា ពុកម៉ែលោកចាស់ណាស់ហើយ

សក់លោកស្កូវ ត្រចៀកភ្នែកស្តាប់

មើលអ្វីមិនច្បាស់ឡើយ

រូបលោកផ្លាស់ប្តូរហើយ ជាច្រើនឆ្នាំខែ

មានតែម្យ៉ាង ដែលខ្លួនលោកមិនផ្លាស់ប្តូរ

គឺទឹកចិត្ត ស្រលាញ់កូនមិនប្រួលប្រែ

ទោះលោកឈឺ ក៏ប្រឹងធ្វើការស្រាលធ្ងន់

មិនត្អូញដែរ

នេះព្រោះលោកបារម្ភ ពីកូនគ្រប់គ្នា

ជីវិតកូន បានរស់ព្រោះមានពុកម៉ែ

លោកខំថ្នាក់ថ្នមមើលថែ

កូនៗរាយបានសុខជា

នៅពេលនេះ កូនសូមគោរពវិន្តា

ដែលលោកទាំងពីរអង្គារ ចិញ្ចឹមកូនលុះដល់ធំ

តើពុកម៉ែឯណាមិនស្រលាញ់កូន

ម៉ែឪអ្នកក៏ដូចពុកម៉ែនៃខ្ញុំ

ព្រោះស្រលាញ់ ទើបលោកខំស្តីខំថែ

ខំអប់រំដោយសារ ចង់អោយកូនបានសុខ

Instrumental:

អតីតកាល កូនធ្លាប់ធ្វើខុសច្រើនណាស់

កូនសុំទោស សូមលោកទាំងពីរប្រណី

កូនសន្យា ថាកូននឹងកែខ្លួនឱ្យល្អជាថ្មី

ហើយរូបកូន នឹងសងគុណពុកម៉ែវិញ

ព្រះអាទិត្យ ព្រះច័ន្ទបំភ្លឺលោកិយ

យប់និងថ្ងៃ មិនទៀងសុខទុក្ខទោម្នេញ

ឯពុកម៉ែ បំភ្លឺជីវិត កូនដោយក្តីស្រលាញ់

លោកមានគុណធំក្រៃ លើកូនគ្រប់គ្នា

ជីវិតកូន បានរស់ព្រោះមានពុកម៉ែ

លោកខំថ្នាក់ថ្នមមើលថែ

កូនៗរាយបានសុខជា

នៅពេលនេះ កូនសូមគោរពវន្តា

ដែលលោកទាំងពីរអង្គារ ចិញ្ចឹមកូនលុះដល់ធំ

តើពុកម៉ែឯណាមិនស្រលាញ់កូន

ម៉ែឪអ្នកក៏ដូចពុកម៉ែនៃខ្ញុំ

ព្រោះស្រលាញ់ ទើបលោកខំស្តីខំថែ

ខំអប់រំ ដោយសារ

ចង់អោយកូនបានសុខ

ព្រោះស្រលាញ់ ទើបលោកខំស្តីខំថែ

ខំអប់រំ ដោយសារ

ចង់អោយកូនបានសុខ

Refrain:

ក្នុងលោកនេះ គ្មានអ្វីធំជាង

ជីវិតទៀតនោះទេ

ជីវិតដែលពុកម៉ែឱ្យកូន...

Selengkapnya dari សួស វីហ្សា

Lihat semualogo