ភពផែនដីនេះធំធេងពេចហើយ
សម្រាប់បីនាក់
សមុទ្រស្នេហាពិតជាត្រជាក់ឱ្យអូនរងារ
អូនមិនចង់ឃើញពីភាពឈឺចាប់
នៃយើងគ្រប់គ្នា
ទើបសម្រេចចិត្តលា
លាទៅអោយឆ្ងាយ
ផ្លូវដែលពួកយើងបានដើរកន្លង
ចង្អៀតពេចហើយ
ចំណោតស្នេហ៍នេះ
ទុកអោយអូនជាអ្នកដោះស្រាយ
មើលថែរូបនាងអោយល្អណាបង
ទើបអូនសប្បាយ
សូមអោយអូនឃ្លាតឆ្ងាយ
ទាំងចិត្តស្រលាញ់
អូនសូមដកខ្លួនចេញហើយស្នេហ៍អើយ
កំុអោយឈឺចាប់
កុំខឹងដែលអូនចាកចេញមិនប្រាប់
ណាបងសំម្លាញ់
ឱ្យអូនអគុណវេលាកន្លង
ដែលបងស្រលាញ់
តែអូនត្រូវដើរចេញ ដើម្បីរូបបង
ទោះមេឃតែមួយមានព្រះអាទិត្យ
និងមានព្រះខែ
ប៉ុន្តែធម្មជាតិនៅតែផ្លាស់វេន
ឱ្យរះម្នាកម្តង
ការចាកចេញនេះនិងល្អបំផុត
សម្រាប់រូបបង
ស្រលាញ់គឺលះបង់ ទើបអូនសូមលារ
អូនសូមដកខ្លួនចេញហើយស្នេហ៍អើយ
កំុអោយឈឺចាប់
កុំខឹងដែលអូនចាកចេញមិនប្រាប់
ណាបងសំម្លាញ់
ឱ្យអូនអគុណវេលាកន្លង
ដែលបងស្រលាញ់
តែអូនត្រូវដើរចេញ ដើម្បីរូបបង
អូនសូមដកខ្លួនចេញហើយស្នេហ៍អើយ
កំុអោយឈឺចាប់
កុំខឹងដែលអូនចាកចេញមិនប្រាប់
ណាបងសំម្លាញ់
ឱ្យអូនអគុណវេលាកន្លង
ដែលបងស្រលាញ់
តែអូនត្រូវដើរចេញ ដើម្បីរូបបង