menu-iconlogo
huatong
huatong
avatar

អន្ទងស្នេហ៍

ខេមរៈ សិរីមន្ដhuatong
sabertooth_21huatong
Testi
Registrazioni
️ អន្ទង់ស្នេហ៍ ️

មាននឹកបងទេ មាសស្ងួនពិសី

ឃ្លាតកាយ ឆ្ងាយស្រី

ឬស្រស់ចរណៃ ភ្លេចបង

ភ្លេចពាក្យសន្យា ដែលអូនធ្លាប់ផ្សង

ថាស្រស់នួនល្អង

គ្រប់ជាតិស្រីប៉ង ស្ម័គ្រស្មោះមិនប្រែ

រៀមរស់រងទុក្ខ ចុកចាប់ម្នាក់ឯង

កណ្តោចកណ្តែង រងាចំបែងហឬទ័យ

ព្រួយក្នុងចិន្តា ខ្លាចបាត់រូបស្រី

រូបបងត្រូវក្ស័យ

បើថ្លៃពិតជាត្រូវបែកបែរ

បើមានជាតិមុខ ដូចពាក្យលោកថា

មិនស្តាយសង្ខារ ប្តូរយករូបស្រី

ពុះជ្រែកទ្វីបលោក តាមរកចរណៃ

មកនែបនិត្យកាយ ទាំងយប់ថ្ងៃ

មិនអោយរូបស្រី បានគេ

ឱព្រះពាយអើយ សូមអ្នកជួយខ្ញុំ

អន្ទងចិត្តម៉ុម នាងកុំមានចិត្តប្រួលប្រែ

បំបាំងកាយស្រីពីអ្នកតាមស្នេហ៍

សូមកុំអោយគេ

មកតាមជ្រែកស្នេហ៍ ខ្ញុំអី

... ភ្លេង ...

បើមានជាតិមុខ ដូចពាក្យលោកថា

មិនស្តាយសង្ខារ ប្តូរយករូបស្រី

ពុះជ្រែកទ្វីបលោក តាមរកចរណៃ

មកនែបនិត្យកាយ ទាំងយប់ថ្ងៃ

មិនអោយរូបស្រី បានគេ

ឱព្រះពាយអើយសូមអ្នកជួយខ្ញុំ

អន្ទងចិត្តម៉ុម នាងកុំមានចិត្តប្រួលប្រែ

បំបាំងកាយស្រីពីអ្នកតាមស្នេហ៍

សូមកុំអោយគេ

មកតាមជ្រែកស្នេហ៍ ខ្ញុំអី

សូមអរគុណ! Thank you

Altro da ខេមរៈ សិរីមន្ដ

Guarda Tuttologo