menu-iconlogo
huatong
huatong
avatar

តន្រ្តីធម្មជាតិ

មាស សាលីhuatong
🇰🇭👑🆂🆁🎼BÖRÄ_Ly̆̈💫™huatong
Testi
Registrazioni
" តន្រ្តីធម្មជាតិ "

ទេសភាពប្លែក អនេកសែនស្រស់ ម្ល៉េះទេ

សត្វរំពេរ ហើររេ តាមចិត្តសប្បាយ

បក្សីបក្សា ខ្ញៀវខ្ញារវេហា ខ្ពស់ឆ្ងាយ

ចិត្តរីករាយ គ្មានខ្វល់ខ្វាយ រសាយពីទុក្ខ ព្រួយភ័យ

សូររងំ ប្រគំតន្ត្រីធម្មជាតិ

ក្លិនផ្កាជ្រាប ពិដោរក្នុងដួងហឬទ័យ

ព្រាបបានសម្រស់ ឆោមស្រស់ រាជនីផ្កាព្រៃប្រណី

ដល់បេះដួង ប្រុសថ្លៃកំព្រាឯកា

ស្នាមថ្ពាល់ខួច កួចចិត្តបង

ឈរនឹកភ្លឹក អារម្មណ៍លង់ទៅឆ្ងាយ

ចង់បានអូន មកនែបនិត្យកាយ

គ្មានជិនណាយ ងាករេចិត្តដែលប៉ង

តន្រ្តីស្នេហ៍ ច្រៀងសាសង

កំដរអូន និង បងក្នុងភាពស្នេហ៍

-_?-_

ច្រៀងភាសា ស្នេហាចងទងបេះដូង

ធម្មជាតិលួង បំពេរគូស្នេហ៍ភក្ដី

ថែរថើបរួមរិត កៀកកិតរួម ស្នេហាមេត្រី

គ្មានខ្វល់អ្វី ស្នេហ៍មានន័យ

តន្រ្តីធម្មជាតិ ស្នេហា

ស្នាមថ្ពាល់ខួច កួចចិត្តបង

ឈរនឹកភ្លឹក អារម្មណ៍លង់ទៅឆ្ងាយ

ចង់បានអូន មកនែបនិត្យកាយ

គ្មានជិនណាយ ងាករេចិត្តដែលប៉ង

តន្រ្តីស្នេហ៍ ច្រៀងសាសង

កំដរអូន និង បងក្នុងភាពស្នេហ៍

ស្នាមថ្ពាល់ខួច កួចចិត្តបង

ឈរនឹកភ្លឹក អារម្មណ៍លង់ទៅឆ្ងាយ

ចង់បានអូន មកនែបនិត្យកាយ

គ្មានជិនណាយ ងាករេចិត្តដែលប៉ង

តន្រ្តីស្នេហ៍ ច្រៀងសាសង

កំដរអូន និង បងក្នុងភាពស្នេហ៍

សូមអរគុណ

Altro da មាស សាលី

Guarda Tuttologo