menu-iconlogo
huatong
huatong
avatar

ជីវិតកម្មករត្បូង

ស៊ិន ស៊ីសាមុតhuatong
pitbulldog1huatong
Testi
Registrazioni
ជីវិតកម្មករត្បូង

ញើសដូចឈាម ក្នុងនាមជាកម្មករត្បូង

ដីរាបប្រែក្លាយជាខូង ដែកស្បែងរូងរកកណ្តៀង

ឱ! កញ្ច្រែង ជាប់ដៃក្រោមថ្ងៃនិងភ្លៀង

ដៃរារាវរកកណ្តៀង ច្រៀងតែបាយ កញ្ចប់

ផ្សងជីវិត មិនគិតទេការនឿយហត់

កាប់គាស់លីរែងអំណត់

ព្រោះតែ ខ្ញុំក្សត់ក្រទ្រព្យ

ទេវតាអើយ រូបខ្ញុំខ្វះបុណ្យអភ័ព្វ

មានស្នេហ៍ ស្នេហ៍ក៏ពុំគាប់

កើតទុក្ខជាប់គ្រប់ ជំហាន

ជម្រក ជញ្ជាំងពាពាំងដើមត្រែង

រស់នៅកំសត់ម្នាក់ឯង

កណ្តោចកណ្តែង ស៊ីអត់ស៊ីឃ្លាន

ឱ! ធម្មជាតិ ម្តេចឡើយដាក់ទោសបំពាន

ថ្ងៃណាក្រក្លាយជាមាន ផុតពីក្តីទុក្ខា

នាមកម្មករ អង្វរសូមស្រីអាណិត

ខំច្រៀងចម្រៀងជីវិត

ព្រោះអូនក្បត់ចិត្តរៀបការ

ឱ! ត្បូងឆាំង ទុកចងដៃថ្លៃសាវា

ក្នុងនាមបងជាសង្សារ

បើអូនការ ហៅបងផង

ភ្លេង

ជម្រក ជញ្ជាំងពាពាំងដើមត្រែង

រស់នៅកំសត់ម្នាក់ឯង

កណ្តោចកណ្តែង ស៊ីអត់ស៊ីឃ្លាន

ឱ! ធម្មជាតិ ម្តេចឡើយដាក់ទោសបំពាន

ថ្ងៃណាក្រក្លាយជាមាន ផុតពីក្តីទុក្ខា

នាមកម្មករ អង្វរសូមស្រីអាណិត

ខំច្រៀងចម្រៀងជីវិត

ព្រោះអូនក្បត់ចិត្តរៀបការ

ឱ! ត្បូងឆាំង ទុកចងដៃថ្លៃសាវា

ក្នុងនាមបងជាសង្សារ

បើអូនការ ហៅបងផង

អរគុណ

Altro da ស៊ិន ស៊ីសាមុត

Guarda Tuttologo